បរទេស៖ ក្រុម Manchester United បានរក្សាការឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីអ្នកចាំទី Alisson Becker របស់ក្រុម Liverpool បានបង្ខំឲ្យពួកគេបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ស្របពេលដែលក្រុម Manchester City បានឡើងទៅឈរលេខ២ ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៤-០ លើក្រុម Crystal Palace កាលពីថ្ងៃអាទិត្យ។
ក្រុមរបស់លោក Ole Gunnar Solskjaer បានបង្កើតឱកាសល្អប្រសើរជាង នៅក្នុការប្រកួតដ៏ស្វិតស្វាញរវាងក្រុមខ្លាំងបំផុតក្នុងកីឡាបាល់ទាត់អង់គ្លេស។ អ្នកចាំទី Alisson បានសង្គ្រោះបាល់យ៉ាងល្អពីការស៊ុតរបស់កីឡាករ Bruno Fernandes និង Paul Pogba នៅក្នុងតង់ទី២ ប៉ុន្តែ មិនមានក្រុមណាអាចដណ្តើមបានជ័យជម្នះឡើយ។ Man United កំពុងតែនាំមុខ២ពិន្ទុលើក្រុម Manchester City ដែលនៅសល់១ប្រកួតក្នុងដៃ និងក្រុមឈរលេខ៣ Leicester។ ក្រុមម្ចាស់ការពារតំណែងជើងឯក Liverpool ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ ដោយដេញតាមពីក្រោយក្រុម Man United ៣ពិន្ទុ។
Man United ឈរក្នុងចំណាត់ថ្នាក់លេខ១ បន្ទាប់ពីចូលឆ្នាំថ្មីជាលើកដំបូង បើគិតចាប់តាំងពីលោក Alex Ferguson បានចូលនិវត្តន៍ កាលីឆ្នាំ២០១៣ ក្រោយពីមិនស្គាល់ចាញ់សោះពីការប្រកួត១២លើកជាប់ៗគ្នា៕
Liverpool Vs Man United
Man City Vs Crystal Palace
ប្រភពព័ត៌មាន៖ Channel News Asia