បរទេស៖ ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Zlatan Ibrahimovic បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ នៅថ្ងៃ​នៃ​ការ​បង្ហាញខ្លួន​ជាលើក​ទី​​១​របស់​គេ ក្នុង​រយៈ​ពេល​២​ខែ ខណៈ​ដែលក្រុម AC Milan ផ្តួល​ក្រុម Cagliari ក្នុងលទ្ធ​ផល ២-០ កាលពី​ថ្ងៃ​ចន្ទ ដើម្បី​​ឡើង​ឈរ​ពី​លើគូ​ប្រកួត​របស់ខ្លួន Inter Milan លើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Serie A​។

Ibrahimovic បាន​រក​គ្រាប់បាល់​ទី​១​របស់​គេ​ពីការ​ស៊ុត​បាល់​ប៉េ​ណាល់ទី ក្រោយពី​លេង​បាន​៧នាទី មុន​នឹង​បន្ថែម​គ្រាប់បាល់​ទី​២​របស់​គេ បន្ទាប់​ពីសម្រាក​តង់​ទី​១ នៅ​ទីក្រុង Sardinia​។ AC Milan ដែល​កំពុង​តែ​ប្រមាញ់​រក​​ការ​ឈ្នះពាន​ក្រប​ខ័ណ្ឌលីក​ជាលើក​ទី​១​របស់ពួកគេ បើគិត​ចាប់​តាំងពីឆ្នាំ​២០១១ នៅ​ពេល​ដែល Ibrahimovic បានលេង​ឲ្យ​ក្រុម​នេះ​ជាលើក​ចុង​ក្រោយនោះ បាន​នាំមុខ​៣ពិន្ទុ​ដាច់​លើក្រុម Inter Milan ដែល​បាន​ផ្តួលក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Juventus ក្នុង​លទ្ធ​ផល ២-០ ក្នុង​ទីក្រុង San Siro កាលពីថ្ងៃ​អាទិត្យ​។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​វ័យ​៣៩​ឆ្នាំ​រូបនេះ បាន​បង្ហាញ​ថា រូ​ប​គេ​បាន​វិល​ទៅ​ប្រកួត​វិញ​ទាំង​ភាព​រឹងមាំ ក្រោយពី​សម្រាក​ព្យា​បាល​របួស​របស់​គេ​។ រូប​គេ​បាន​ធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​របស់គេ​កើន​ដល់​១២​គ្រាប់ ក្នុងការ​ប្រកួត​៨​លើក ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​កាល​ពីថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ពេល​ប្រកួត​ជាមួយនឹងក្រុម Napoli ផង​ដែរ មុន​នឹង​រង​របួស​ភ្លៅ​របស់​គេ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia