បរទេស៖ ប្រធានក្លឹប Paris St-Germain លោក Leonardo បានសារភាពថាក្លឹប PSG នឹងមិនបង្ខំ រឺក៏សុំអង្វរអោយខ្សែប្រយុទ្ធ Kylian Mbappe និង Neymar Jr យល់ព្រមបន្តកុងត្រាថ្មីជាមួយក្លឹបទេ។

PSG owners specifically ask Leonardo to sign Milan star | AC Milan News

ខ្សែប្រយុទ្ធ Mbappe និង Neymar គឺជាខ្សែប្រយុទ្ធកំពូលនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ខណៈកុងត្រារបស់ពួកគេទាំង២នាក់នឹងផុតនៅពេលចប់រដូវកាល២០២១/២២ ហើយពួកគេនៅមិនទាន់សម្រេចចិត្តអំពីអនាគតរបស់ខ្លួននៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណាលោក Leonardo ជឿជាក់ថា Mbappe និង Neymar សប្បាយចិត្តនឹងនៅក្លឹប PSG ហើយពួកគេនឹងសម្រេចបន្តកុងត្រានាពេលឆាប់ៗខាងមុខនេះ។

Leonardo Says PSG Must 'Rejoice' They Have 'Adorable' Kylian Mbappe and  Neymar | Bleacher Report | Latest News, Videos and Highlights

លោក Leonardo បានប្រាប់ France Football ថា “ខ្ញុំសង្ឃឹមថាពួកគេជឿជាក់ថាក្លឹប PSG គឺជាកន្លែងសម្រាប់កីឡាករកំពូល និងមានមហិច្ចតាខ្ពស់។ ពួកយើងគ្រាន់តែត្រូវការផ្តល់កិច្ចព្រមព្រៀមដែលពួកគេចង់បាន ហើយនឹងមធ្យោបាយរបស់ពួកយើងប៉ុណ្ណោះ។ ពួកយើងនឹងមិនស្នើសុំអោយពួកគេបន្តកុងត្រាថ្មី ដល់ថ្នាក់សុំអង្វរពួកអោយនៅបន្តទេ។ អ្នកដែលចង់នៅគឺនៅបន្ត៕”

 

ប្រភពព័ត៍មាន៖ Sportsmole