បរទេស៖ ខ្សែបម្រើឆ្នើមរបស់​ Manchester United កីឡាករ Paul Pogba ត្រូវបានគេរាយការណ៍ថាបានសុំទោសដល់មិត្តរួមក្រុមរបស់ខ្លួនក្រោយពីចប់ការប្រកួតទល់នឹងក្រុម Liverpool ដែលខ្លួនបានធ្វើអោយខូចឱកាសមាសចុងម៉ោង។

Paul Pogba apologised to Man Utd team in the dressing room after miss v  Liverpool - Flipboard

Paul Pogba សឹងតែមានឱកាសជួយអោយក្លឹបបិសាចក្រហម Manchester United យកបាន៣ពិន្ទុនៅទឹកដី Anfield នៅចុងម៉ោងទៅហើយ ប៉ុន្តែរូបគេបែរជាទាត់ត្រង់ទៅបុកនឹងអ្នកចាំទី Alison Becker ទៅវិញ។

Paul Pogba apologized to United's team after making a serious mistake in a  Liverpool draw – Soccer Sports – Jioforme

 

បើយោងទៅតាម Metro បានអោយដឹងថាក្រោយចប់ការប្រកួត Paul Pogba បានស្តីបន្ទោសអោយខ្លួនឯង និងសុំទោសមិត្តរួមក្រុមនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដែលខ្លួនបានធ្វើអោយឱកាសមាសបែបកន្លងផុត។ ទោះបីជាយ៉ាងណាក្រោយស្មើជាមួយនឹង Liverpool ក្រុម Man United នៅឈរនៅលេខ១នៃតារាង Premier League ដដែលដោយមាន៣៧ពិន្ទុ ខណៈតាមពីក្រោយដោយក្រុម Man City ដែលមាន៣៥ពិន្ទុ ហើយនៅសល់មួយប្រកួតក្នុងដៃថែមទៀត៕

 

ប្រភពព័ត៍មាន៖ Sportsmole