បរទេស៖ ក្រុម Southampton នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Arsenal ក្នុងការប្រកួតជុំទី៤នៃពាន FA Cup ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Shrewsbury កាលពីថ្ងៃអាទិត្យ។
កីឡាករ Dan N’Lundulu បានអបអរការបង្ហាញខ្លួនក្នុងក្រុមឈុតធំជាលើកដំបូងរបស់គេសម្រាប់ក្រុម Southampton តាមរយៈការស៊ុតបាល់បញ្ចូលទី១គ្រាប់សម្រុមនេះ នៅនាទី ទី១៧ នាកីឡដ្ឋាន St Mary’s នៅមុនពេលកីឡាករសញ្ជាតិអង់គ្លេស James Ward-Prowse បានបញ្ចប់ការសង្ស័យផ្សេងៗ នៅរយៈពេល១នាទីចុងក្រោយ។ Southampton នឹងពេលវេលាតិចតួចប៉ុណ្ណោះក្នុងការអបអរជ័យជម្នះរបស់ខ្លួន ខណៈដែលការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Arsenal ដែលជាជំនួបម្តងទៀតដូចកាលពីឆ្នាំ២០០៣ ក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ មុននឹងចាញ់ក្រោមស្នាដៃក្រុម Arsenal នឹងប្រព្រឹត្តទៅលើកីឡដ្ឋាន St Mary’s កាលពីថ្ងៃសៅរ៍។
ក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៣ Shrewsbury បានលេងការប្រកួតជាលើកទី១របស់ពួកគេ បើគិតចាប់តាំងពីខែធ្នូ ក្រោយពីផ្ទុះករណីឆ្លងវីរុសកូរ៉ូណា និងបានលេងដោយគ្មានអ្នកចាត់ការទូទៅគឺលោក Steve Cotterill ក្រោយពីលោកបានចំណាយពេលព្យាបាលជំងឺវីរុសកូវីដ-១៩៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

