បរទេស៖ លោក Ole Gunnar Solskjaer គ្រូបង្វឹកក្រុម Man United មានការស្ទាក់ស្ទើរក្នុងការក្សាទុកខ្សែបម្រើ Jesse Lingard អោយបន្តអាជីពនៅទឹកដី Old Trafford។

Ole Gunnar Solskjaer sends message to Man Utd board over Jesse Lingard  transfer | Metro News

ទោះបីមានកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំក្រោយប៉ុន្តែ​កីឡា​ករវ័យ ២៨ ឆ្នាំរូបនេះបានស៊ូទ្រាំនឹងយុទ្ធនាការរដូវ​កាលថ្មី​នេះដ៏លំបាកបំផុតដោយមិនបានជាប់​ជម្រើស​ដំបូងនិង ក្នុងនាមកីឡាករបម្រុងដោយ បង្ហាញខ្លួនបានតែ ៣ ដងប៉ុណ្ណោះគិតចាប់តាំងពីដើមខែកញ្ញាឆ្នាំមុន។

Ole Gunnar Solskjaer furious with Man Utd star Jesse Lingard over  controversial video - Mirror Online

យោងគេហទំព័រ ESPN បានចុះផ្សាយថាៈគ្រូបង្វឹកសញ្ជាតិន័រវេលោក Solskjaer ចង់រក្សាទុកអតីត​ខ្សែបម្រើ​ស្លាប​ស្តាំក្រុមជម្រើសជាតិអង់គ្លេសរូបនេះដើម្បីលេងជាកីឡាករជម្រើសទី២សម្រាប់ ក្រុម ខណ Man United នឹង​កាត់បន្ថយកីឡាករក្រុមដំបូងរបស់ពួកគេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប្រភពខាងលើ់បន្តថាក្លឹបបាតតារាង Sheffield United ជាក្រុមដែលមានបំណងចង់ខ្ចីជើង Lingard នៅ​ពេលទីផ្សារដោះដូរកំពុងបើកជាលើកទី២នៅមានសុពលភាព១០ថ្ងៃទៀតនិងបញ្ចប់នោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole