បរទេស​​​​​​​​៖ គ្រូបង្គោលក្លឹប Manchester United លោក Ole Gunnar Solskjaer បានអះអាងក្នុងសន្និសិទ្ធកាសែតថាក្លឹបនៅមិនសម្រេចចិត្តផ្តល់កិច្ចសន្យាអោយខ្សែបម្រើ Juan Mata នៅឡើយទេ ខណៈកុងត្រាបច្ចុប្បន្នរបស់គេនៅសល់តែ៦ខែទៀតប៉ុណ្ណោះ។

Juan Mata's agent confirms Barcelona approaches for Manchester United  midfielder - Manchester Evening News

លោក Ole Gunnar Solskjaer បាននិយាយថា៖ «វាគឺជាពេលវេលាដ៏លំបាកក្នុងការពិភាគ្សាកុងត្រាថ្មីជាមួយនឹង Juan Mata។ អ្នកទាំងអស់ដឹងអំពីទេពកោសល្យរបស់រូបគេ រាល់ពេលដែលគាត់ចូលលេងគាត់តែងតែរកគ្រាប់បាល់បាន ខណៈបច្ចុប្បន្នមានកីឡាករ២នាក់ដូចជា Greenwood ហើយ Pogba ដែលលេងនៅរ៉ូលរបស់ Mata។ ហើយបច្ចុប្បន្នពួកយើងនៅមិនទាន់សម្រេចចិត្តនៅឡើយទេ»។

Juan Mata once struggled to rise above Manchester United's mediocrity. Now  he's part of the problem | FourFourTwo

Juan Mata បានបង្ហាញខ្លួន២៦៤ដងអោយក្លឹបបិសាចក្រហម Manchester United ដោយអាចរកបាន៥០គ្រាប់ និង៤៧ Assists ដោយបានជួយអោយ Man Utd ឈ្នះ Europa League, FA Cup និង EFL Cup តាំងពីរូបគេចូលរួមជាមួយនឹង Man Utd តាំងពីឆ្នាំ២០១៤៕

 

ប្រភពព័ត៍មាន៖ Sportsmole