បរទេស៖ ក្លឹបបិសាចក្រហម Manchester United​ បានឡើងទៅឈរនៅកំពូលតារាង Premier League វិញក្រោយពីធ្វើការវាយបកឈ្នះលើ Fulham ដោយលទ្ធផល២ទល់នឹង១។

Fulham 1-2 Man Utd: Paul Pogba fires United back to the top of the Premier League - BBC Sport

ខ្សែប្រយុទ្ធ Lookman បានធ្វើការនាំមុខអោយ Fulham ក្រោយលេងបាន៥នាទី ខណៈខ្សែប្រយុទ្ធ Edinson Cavani បានជួយអោយ Manchester United តាមស្មើ Fulham នៅនាទីទី២១ក្នុងវគ្គទី១ ក្រោយមកក្រុមទាំង២មានបានបុកគ្នាទៅវិញទៅមក ដោយរង់ចាំរហូតដល់នាទីទី៦៥ទើបខ្សែបម្រើឆ្នើម Paul Pogba ទាត់បញ្ចូលទីជើងឆ្វេងបានយ៉ាងល្អ ហើយវាក៏ជាគ្រាប់បាល់សម្រេចសេចក្តីការប្រកួតនេះផងដែរ។

Paul Pogba pummels Manchester United to pinnacle after Fulham fright | Premier League | The Guardian

ក្រោយពីយកឈ្នះ Fulham ក្លឹប Man Utd ឡើងមកឈរនៅកំពូលតារាង Premier League បណ្តោះអាសន្នដោយមាន៤០ពិន្ទុនៅសប្តាហ៍ទី១៩ ខណៈតាមពីក្រោយដោយ Manchester City ដែលមាន៣៨ពិន្ទុ និងនៅសល់មួយប្រកួតក្នុងដៃថែមទៀត៕

ប្រភពព័ត៍មាន៖ OneFootball