បរទេស៖ លោក Frank Lampard កំពុង​តែ​ជិត​អស់​ពេល​ហើយ ក្នុងការ​សង្គ្រោះ​ការ​ងារ​របស់​លោក ក្រោយពី​ការ​រង​បរា​ជ័យ​របស់​ក្រុម Chelsea ក្រោមស្នា​ដៃក្រុម Leicester City បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំក្លិប ចាប់ផ្តើម​កំណត់​​ឈ្មោះ​គ្រូបង្វឹក​ដែល​ត្រូវកាន់​តំណែង​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ពួកគេ​។

Chelsea បាន​ស្ថិត​ក្នុង​ភាព​ជ្រួ​ល​ច្របល់ ក្រោយពី​ការ​រង​បរា​ជ័យ​៥លើក​ក្នុង​ចំណោម​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ៨​លើក​ចុងក្រោយ​ ហើយ​លោក Lampard រក​ឃើញថា លោក​កំពុង​តែ​ស្ថិត​ក្នុង​ភាពមិន​ច្បាស់លើ​តំណែង​របស់លោក​។ គ្រូបង្វឹក​វ័យ​៤២​ឆ្នាំរូបនេះ កំពុង​តែ​ធ្លាក់​ចូល​ហា​និភ័យ​ជុំ​វិញ​តំណែង​របស់​លោក​។ លោក​មិនមាន​ពេល​ច្រើន​ក្នុងការ​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ជឿជាក់​ឡើយ ខណៈ​ដែល​ក្លិប​ Chelsea បាន​ចាប់​ផ្តើម​​ពិចារណា​លើ​គម្រោង​​ផ្លាស់ប្តូរ​គ្រូបង្វឹក​រួច​ជាស្រេច ដើម្បី​ផ្លាស់ប្តូរ​ស្ថាន​ភាព​របស់​ខ្លួន​។ ការ​បង្ហាញ​ពី​ទម្រង់​លេង​មិនបាន​ល្អ ពេល​ប្រកួត​ជាមួយនឹងក្រុម Leicester បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លោក Lampard ដែល​នៅ​ជាប់​កុង​ត្រា​រយៈពេល​១៨​ខែ​ទៀត មិនមាន​សមត្ថភាពគ្រប់គ្រាន់​ក្នុងការ​ទាញ​យក​​​លទ្ធផល​ដ៏ល្អ​បំផុត​ពីក្រុម​ឡើយ ក្រោយ​ពី​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង​២០០​លានផោន លើ​កីឡាករ​ថ្មី​កាលពី​រដូវក្តៅ​មុន​។

ក្លិប Chelsea ដែលនឹង​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម Luton ក្នុងការ​ប្រកួត​ជុំ​ទី​៤​នៃ​ពាន FA Cup នា​ថ្ងៃ​អាទិត្យ ត្រូវ​បាន​បញ្ជាក់​ប្រាប់​ឲ្យដឹងពី​ការ​ចាប់​អារម្មណ៍​របស់​លោក Thomas Tuchel ក្នុងការ​ទទួលយក​ការ​ងារ​ជាគ្រូបង្វឹក ប្រសិន​បើ​តំណែង​នេះ​នៅ​ទំនេ​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian