បរទេស៖ ក្រុមបិសាចក្រហម Man United កំពុងដុតដៃដុតជើងត្រៀមបញ្ចេញកីឡាករ ៧ នាក់ក្នុងដំណាក់កាលចុង​ក្រោយនៃទីផ្សារដោះដូរកីឡាករដែលកំពុងបើកជាលើកទី២នៅខែមករា២០២១នេះ។ ក្លឹបម្ចាស់​ជើង​ឯកអង់​គ្លេស​២០​សម័យទើបតែបញ្ចប់ការផ្ទេរ Amad Diallo កាលពីដើមខែនេះ ខណៈពួកគេ​មិនរំពឹង​ថានិង​មាន​ការផ្ទេរ​យកកីឡាកររូបណាផ្សេងទៀតនៅឡើយទេ។

Goalscorers Jesse Lingard and Juan Mata of Manchester United... News Photo  - Getty Images

ប្រភពពីគេហទំព័រ The Mirror បានចុះផ្សាយថាៈ មានកីឡាករ ៧ នាក់ គ្រូបង្វឹកលោក Ole Gunnar Solskjaer កំពុងត្រៀមអនុញ្ញាតិអោយពួកគេចាកចេញមុនទីផ្សារដោះដូរកីឡាករនិងបិទនៅចុងខែមករានេះ ។

Facundo Pellistri - latest news, breaking stories and comment - The  Independent

 

កីឡាកទាំងនោះមានដូចជា Jesse Lingard, Marcos Rojo, Sergio Romero, Juan Mata, Phil Jones, Brandon Williams និង Daniel James ជាដើម ។ទោះយ៉ាងណា Mata, Williams និង James បាន​បង្ហាញខ្លួនចូលលេងបានខ្លះ ប៉ុន្តែសម្រាប់ Lingard Rojo, Romero និង Jones មិនដែលបាន​ចូល​លេង​ទាល់​តែសោះនៅរដូវកាលថ្មីនេះ។

Man Utd chief Ed Woodward makes transfer decision on Brandon Williams and Daniel  James | Football | Sport | Express.co.uk

ក្រុមបិសាចក្រហមបានវិលត្រឡប់មកឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League វិញកាលពី​រាត្រីថ្ងៃពុធដោយទទួលបានជ័យជម្នះ ២-១ នៅឯក្រុម Fulham ដោយកីឡាករ Paul Pogba បានរកគ្រាប់​បាល់​ឈ្នះនៅក្រុម Craven Cottage៕