បរទេស៖ ក្លឹបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថាពួកគេមានការខឹងសប្បារជាមួយនឹងក្លឹប Paris Saint-Germain ជាខ្លាំងជុំវិញការតាមប្រមាញ់ទិញខ្សែប្រយុទ្ធឆ្នើម Lionel Messi។

Messi to PSG? Al-Khelaifi responds to talk of deal for Barcelona star after  Neymar comments | Goal.com

ម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យកាលរូបនេះនឹងក្លាយទៅជាកីឡាករដែលគ្មានតម្លៃខ្លួននៅពេលចប់រដូវកាលនេះ ដោយសារកុងត្រាបច្ចុប្បន្នរបស់រូបគេជាមួយនឹង Barcelona នៅសល់តែ៦ខែទៀតប៉ុណ្ណោះ ហើយរូបគេនឹងអាចចរចារផ្ទេរទៅកាន់ក្លឹបដទៃបានដោយមិនមានតម្លៃខ្លួន។ ប្រធានក្លឹប PSG លោក Leonardo និងគ្រូបង្វឹកលោក Pochettino បាននិយាយកាលពីពេលកន្លងទៅថាពួកគេរំពឹងទុកថា Messi អាចនឹងចាកចេញពី Barca ដើម្បីចូលរួមជាមួយនឹងក្លឹបរបស់ខ្លួន។

Messi: PSG make contact with father over move, says report - AS.com

បើយោងទៅតាម Sport បានអោយដឹងថា Barca បានគិតថា PSG កំពុងតែប្រើប្រាស់យុទ្ធសាស្ត្រផ្លូវចិត្តជាមួយនឹង Lionel Messi ដែលវាអាចនឹងធ្វើបាត់ការគោរពរវាងក្លឹបទាំង២នេះ។ ទោះបីជាយ៉ាងណាក៏ដោយប្រាក់ឈ្នួល ៥សែនផោន ក្នុងមួយសប្តាហ៍ក៏អាចជាតម្លៃថ្លៃពេកសម្បីតែសម្រាប់ក្លឹប PSG ខណៈពេលដែលក្រុម Manchester City ត្រូវបានគេចាត់ទុកថាជាក្លឹបតែមួយគត់ដែលមានសមត្ថភាពក្នុងការបញ្ចប់កិច្ចព្រមព្រៀងមួយនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole