បរទេស៖ ក្លឹប Tottenham Hotspur ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់ខ្ចីជើងខ្សែបម្រើ Jesse Lingard ពីក្លឹប Man United អំឡុវទីផ្សារដោះដូរខែមករានេះ។

Jesse Lingard - Player profile 20/21 | Transfermarkt

អនាគតរបស់ Jesse Lingard នៅមិនទាន់មានភាពប្រាកដវិជ្ជានៅឡើយទេ ហើយរដូវកាលថ្មីនេះរូបគេទើបតែបានបង្ហាញខ្លួងអោយក្លឹប Manchester United បាន៣ដងប៉ុណ្ណោះ ជាពិសេសរូបគេនៅមិនទាន់បានបង្ហាញខ្លួននៅក្របខណ្ឌ Premier League បានម្តងនៅឡើយទេ។ ខ្សែបម្រើរូបគេបង្ហាញខ្លួនញឹកញាប់ ជាមួយនឹងទម្រង់លេងបានយ៉ាងល្អក្រោមការដឹកនាំរបស់លោក Jose Mourinho កាលលោកនៅជាគ្រូបង្វឹករបស់ Man Utd ប៉ុន្តែខ្សែបម្រើរូបនេះបែរជាធ្លាក់ទម្រង់លេងខ្លាំងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ទៅវិញ។

5 times Jesse Lingard proved Jose Mourinho's social media ban might be a  good idea - Mirror Online

បច្ចុប្បន្នគេឃើញថាមានក្លឹប Sheffield United ចាប់អារម្មណ៍ចង់បាន Lingard ប៉ុន្តែបើយោងទៅតាមសារព័ត៍មាន  talkSPORT ដែលចុះផ្សាយកាលពីថ្មីនេះថាក្លឹប Hotspur ក៏ចង់បានកីឡាកររូបនេះដូចគ្នាកំឡុងពេលទីផ្សារដោះដូរកីឡាករខែមករានេះ។ គួរបញ្ចាក់ផងដែលថាកុងត្រារបស់ Lingard ជាមួយនឹង Man Utd នឹងផុតនៅខែមិថុនាឆ្នាំ២០២២៕

 

ប្រភពព័ត៍មាន៖ Sportsmole