បរទេស៖ លោក Ole Gunnar Solskjaer បានសារភាពថាកីឡាករដែលត្រូវបានក្លឹបទិញមកកាលពីដើមរដូវកាលគឺ Donny van de Beek មិនសប្បាយចិត្តក្នុងការប្រកបអាជីពនៅទឹកដី Old Trafford នាពេលនេះទេ ក្រោយ​ពី​មិន​អាចជាប់ជម្រើសដំបូងចូលលេងបានទៀងទាត់នោះ។

Donny van de Beek - Player profile 20/21 | Transfermarkt
កីឡាករអន្តរជាតិហូងល់វ័យ ២៣ ឆ្នាំរូបនេះបានចាកចេញពីក្លិប Ajax កាលពីរដូវក្តៅដើម្បីចង់បានតំណែងលេង ដ៏សំខាន់នៅក្នុងក្រុមក៏ប៉ុន្តែផ្ទុយទៅវិញរូបគេបានប្រឈមពេលវេលាដ៏លំបាកក្នុងរដូវកាលដំបូងនៅលីកកំពូលអង់គ្លេស។ បច្ចុប្បន្នគ្រូបង្វឹកសញ្ជាតិន័រវេលោកSolskjaer បានដឹកនាំក្រុមឡើងមក ឈរលើកំពូលតារាងដោយ មានវត្តមាន របស់ Fred, Scott McTominay, Paul Pogba និង Bruno Fernandes ជាជម្រើសដ៏សំខាន់ ដែលធ្វើអោយ De Beek បាត់បង់ ឪកាសបង្ហាញខ្លួន។

Solskjaer admits Van de Beek isn't happy at Manchester United | Goal.com

បង្ហាញខ្លួនចូលលេងសរុប ២១ ដងក្នុងរដូវកាលនេះតែ Van de Beek ចូលលេងនៅ​ Premier League បានតែ​១០ ប្រកួត ហើយជាប់ជម្រើសដំបូងបានតែ២ដងប៉ុណ្ណោះ៕

 

ប្រភពព័ត៍មាន៖ Goal