បរទេស៖ លោក Ole Gunnar Solskjaer បានកោត​សរសើរ​ការ​​​យកចិត្ត​ទុក​ដាក់របស់ Bruno Fernandes លើ​បច្ចេក​ទេស​នៃ​ការ​​ស៊ុត​​ពិន័យ Free-kick ខណៈ​ដែល​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាងល្អ​របស់​ខ្សែ​បម្រើ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ បាន​ជួយ​ឲ្យ​ក្រុម Manchester United ដណ្តើម​បា​ជ័យ​ជម្នះ​ដ៏​រំភើប​ក្នុង​លទ្ធ​ផល ៣-២ លើ​ក្រុម Liverpool ដើម្បី​ឈាន​ទៅ​ប្រកួត​ពាន FA Cup ជុំ​ទី​៥ កាលពីថ្ងៃ​អាទិត្យ​។

Manchester United 3-2 Liverpool: Bruno cameo caps a fantastic win over rivals in the FA Cup - The Busby Babe

 

លោក Solskjaer មិន​បាន​ប្រើប្រាស់ Fernandes ក្នុង​ជម្រើស​ទាំង​១១​នាក់​ដំបូង​ទាំង​កម្រ ខណៈ​ដែលក្រុម Man United កំពុង​តែ​នាំមុខ​លើ​ការ​ប្រជែង​ដណ្តើម​ពានក្រ​ខ័ណ្ឌ ​ Premier League ដ៏​ស្វិត​ស្វាញ។ ប៉ុន្តែ តារាឆ្នើម​របស់​ក្លិប Man United រូបនេះ បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង ដើម្បី​​កាត់​សេចក្តី​ក្នុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន Old Trafford ក្រោយពី​ក្រុម​ទាំង​២​បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ០-០ នៅ​ពេល​ដែលពួកគេ​បាន​ជួប​គ្នា​ក្នុងការ​ប្រកួត​លីក កាល​ពី​១​សប្តាហ៍​មុន​។

លោក Solskjaer បាន​ឲ្យដឹងថា៖ «នៅពេល​ដែល​​អ្នក​​មិន​ប្រើប្រាស់​រូប​គេ​ក្នុង​ជម្រើស​ដំបូង​ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​ថ្ងៃនេះ រូប​គេ​បាន​​រក្សា​​ការ​រង់​ចាំ​រយៈ​ពេល​៤៥​នាទី ក្រោយ​ពីការ​ហ្វឹកហាត់​កាលពីថ្ងៃ​ម្សិលមិញ ទៅលើ​ការ​ស៊ុត​បាល់​ពិន័យ Free-kick ហេតុនេះ ខ្ញុំ​ជឿជាក់​ថា រូប​គេ​អាច​ស៊ុត​បាល់​បញ្ចូល​ទី​បាន ប្រសិន​បើ​រូប​គេមាន​ឱកាស​»​៕

ប្រភ​ព​ព័ត៌​មាន៖ Channel News Asia