បរទេស៖ ក្រុម Bayern Munich បាន​បន្ថែម​ការ​នាំមុខ​របស់​ខ្លួន​រហូត​ដល់​៧ពិន្ទុ​លើកំពូល​តារាង​នៃក្រប​ខ័ណ្ឌ Bundesliga កាល​ពីថ្ងៃ​​អាទិត្យ តាម​រយៈការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៤-០ លើ​ក្រុម Schalke 04 ខណៈ​ដែល Robert Lewandowski រក​បាន​គ្រាប់បាល់​ក្នុង​ការ​ប្រកួតលីក​៨​លើក​ជាប់​ៗ​គ្នា​។

ក្រុម Bayern បាន​បន្ថែម​ពិន្ទុ​នាំមុខ​របស់​ខ្លួន​លើក្រុមឈរលេខ​២ RB Leipzig ដែល​បាន​រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់​ក្នុងលទ្ធ​ផល ៣-២ លើ​ទឹកដីក្រុម Mainz កាលពថ្ងៃ​សៅរ៍​។ ស្រប​ពេល​ដែល​មាន​តែ​ក្រុម​ខ្លាំង​៣​ប៉ុណ្ណោះ ដែល​បាន​ទទល​ជ័យ​ជម្នះ​កាលពីចុង​សប្តាហ៍​នេះ ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប Bayern បាន​​រក្សា​ស្ថិតលើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ឈ្នពាន Bundesliga ជាលើក​ទី​៩​ជាប់​ៗ​គ្នា​។ ខ្សែ​ប្រយុទ្ធ Thomas Mueller រក​បាន​គ្រាប់បាល់​ជាលើក​ដំបូង​របស់​គេ តាមរយៈ​ការ​​តែត​បាល់​បញ្ចូល​ទី​យ៉ាងល្អ នៅមុន​ពេល Lewandowski បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​នៅ​តង់​ទី​២ ដើម្បី​រក​គ្រាប់បាល់​ទី​២៣​រសប់​គេ ក្នុងការ​ប្រកួត​ក្រ​ប​ខ័ណ្ឌ​១៧​លើក​នៅរដូវកាល​នេះ​។

បន្ទាប់​មក Bayern រក​បាន​គ្រាប់បាល់​២​គ្រាប់​ទៀត​នៅ​រយៈ​ពេល​២​នាទី​ចុងក្រោយ នៅ​ពេល​ដែល Mueller រក​បាន​គ្រាប់បាល់​ទី​២​របស់​គេ នៅមុន​ពេល David Alaba ស៊ុត​បាល់​ពីចម្ងាយ​ចូល​ទី​យ៉ាងល្អនៅនាទី ទី​៩០៕

ប្រភព​ព័ត៌​មាន៖ Channel News Asia