បរទេស៖ ការស៊ុតបាល់បញ្ចូលទី ៣ គ្រាប់របស់ខ្សែប្រយុទ្ធ  Tammy Abraham បានជួយឲ្យ Chelsea ផ្តួល Luton Town ក្នុងការប្រកួត FA Cup ជុំទី៤ដើម្បីបន្ធូរបន្ថយសម្ពាធលើអ្នកចាត់ការទូទៅលោក Frank Lampard។

VIDEO Chelsea vs Luton Town (FA Cup) Highlights
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសមានឪកាសរកបានគ្រាប់បាល់២គ្រាប់នៅនាទីទី១១ និង ១៧ដើមតង់ទី១​ដោយការ​បញ្ជូន​របស់មិត្តរួមក្រុម Timo Werner ចូលក្នុងតំបន់គ្រោះថ្នាក់ប៉ះខ្សែការពារ Luton មុនពេលខ្សែការពារស្តាំ Reece Jamesលើកបាល់ អោយកីឡាករវ័យ២៣តែតបញ្ចូលទីគ្រាប់ទី២។ អ្នកចាំទី Kepa Arrizabalaga មិនអាចជួយសង្គ្រោះបាល់ពីការស៊ុតរបស់កីឡាករ Clark នៅនាទីទី ៣០ បានជួយអោយក្រុម Luton វាយបកតាម​ពីក្រោយ​ក្នុងលទ្ធផល២ទល់និង១មុនពេល Abraham បន្ថែមគ្រាប់បាល់ ទី៣នៅនាទីទីនាទីទី៧៤ តង់ទី២ មុនពេល Timo Werner ខកខានបាល់ប៉េណាល់ទី។

Tammy Abraham hat-trick helps Chelsea beat Luton Town to make FA Cup fifth round

ក្រុមតោខៀវ Chelsea នឹងត្រូវប៉ះជាមួយក្រុម Barnsley នៅលីកលំដាប់ទី២ Championship សម្រាប់ ការ​ប្រកួត​នៅជុំទី ៥ បន្ទាប់ទៀត៕