បរទេស៖ Arthur Melo បានរកគ្រាប់បាល់ដំបូងអោយក្រុម Juventus ខណៈដែលពួកគេបានផ្តួល ក្រុមភ្ញៀវBologna  ក្នុងលទ្ធផល​២ទល់និង០ កាលពីថ្ងៃអាទិត្យដើម្បីដាក់សម្ពាធទៅលើក្រុមកំពូលតារាង AC Milan។

Serie A: Arthur Nets First Juventus Goal In 2-0 Win Over Bologna | Football News

ខ្សែបម្រើអន្តរជាតិប្រេស៊ីលArthurបានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី១៥ប៉ះខ្សែការពារBolognaធ្វើអោយបាល់ចូលទីខ្លួនឯងក្រោយការបញ្ជូនបាល់របស់មិត្តរួមក្រុមCristiano Ronaldo មុនពេលខ្សែការពារអន្តរជាតិអាមេរិក Weston McKennie បន្ថែមគ្រាប់បាល់ទី២នៅនាទីទី៧១ ក្រោយការបញ្ជូនបាល់ពីជ្រុងរបស់ខ្សែបម្រើអន្តរជាតិកូឡុំប៊ីJuan Cuadrado។

Hasil Pertandingan Juventus vs Bologna: Skor 2-0 - Bola.net

AC Milan  នៅតែបន្តឈរកំពូលតារាង Serie A ទោះបីចាញ់ Atalanta ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៏ខណៈ ក្រុមលេខ ២ Inter Milan ខកខានឡើងឈរកំពូលតារាងក្រោយបានត្រឹមស្មើ Udinese ។ក្រុមការពារ​តំណែងជើងឯក Juventus កំពុង​​ឈរនៅចំណាត់ថ្នាក់លេខបួននៅមាន១ប្រកួតក្នុងដៃដោយនាំមុខក្រុម៥ Atalanta ទោះបីមានពិន្ទុស្មើគ្នានិងមាន​គម្លាត​ពីក្រុមAC.Milan ៧ពិន្ទុ៕

ប្រភពព័ត៍មាន៖ BBC