បរទេស៖ លោក Ole Gunnar Solskjaer ត្រូវបានគេរាយការណ៍ថារូបលោកសប្បាយចិត្តនឹងអនុញ្ញាតអោយខ្សែបម្រើ Jesse Lingard ទៅក្លឹបដទៃខ្ចីជើងនៅក្នុងខែមករានេះ។

Manchester United confirm stance on Jesse Lingard future in transfer window - Manchester Evening News

Lingard បច្ចុប្បន្នមិនមែនជាកីឡាករសំខាន់សម្រាប់ក្លឹបបិសាចក្រហម Manchester United ដោយរដូវកាលនេះថ្មីនេះរូបគេទើបតែចូលលេងបាន៣ដងប៉ុណ្ណោះ ដោយនៅមិនទាន់បានបង្ហាញខ្លួនក្នុងក្របខណ្ឌ English Premier League ម្តងនៅឡើយទេ ខណៈកុងត្រារបស់ខ្សែបម្រើប្រយុទ្ធរូបនេះនៅសល់ត្រឹមតែ១២ខែទៀតប៉ុណ្ណោះ។

Ole Gunnar Solskjaer furious with Man Utd star Jesse Lingard over controversial video - Mirror Online

បើយោងទៅតាម ESPN លោក Ole បានសម្រេចចិត្តបើកភ្លើងខៀវអោយ Jesse Lingard ចាកចេញពី Man Utd1 ដើម្បីចូលរួមជាមួយនឹងក្លឹបដទៃក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole