បរទេស៖ លោក Jose Mourinho សារភាពថាការដែលក្លឹបតោខៀវសម្រេចចិត្តបណ្តេញលោក Frank Lampard ចេញពីតំណែងវាគឺជារឿងដែលឃោឃៅខ្លាំងក្នុងបាល់ទាត់សម័យទំនើបនេះ។

Chelsea boss Frank Lampard shoots down Jose Mourinho's complaints over  Tottenham's injury woes - football.london

លោក Jose Mourinho និយាយថា៖ «វាគឺជារឿងដែលឃោឃៅខ្លាំងណាស់ក្នុងបាល់ទាត់សម័យទំនើបនេះ ប៉ុន្តែនៅពេលដែលអ្នកក្លាយទៅជាគ្រូបង្វឹកអ្នកបានដឹងមុនរួមទៅហើយថាមិនយូរ មិនឆាប់ទេរឿងនេះវានឹងកើតឡើង»។ លោក Jose Mourinho និយាយបែបនេះក្រោយពី Hotspur បានទម្លាក់ Wycombe ចេញពីពានរង្វាន់ FA Cup។

Jose Mourinho has been told why Tottenham aren't on the same level as  Leicester City - football.london

លោក Frank Lampard ត្រូវបានក្លឹប Chelsea សម្រេចបណ្តេញចេញពីតំណែងកាលពីព្រឹកថ្ងៃចន្ទ ក្រោយពីក្លឹប Chelsea យកឈ្នះលើ Luton Town ក្នុងពានរង្វាន់ FA Cup។ ក្លឹប Chelsea មិនបង្ហាញទំរង់លេងល្អទេក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះ ក្រោមការដឹងនាំរបស់លោក Lampard ទោះបីជាពួកគេបានចំណាយទឹកប្រាក់ជាង៣០០លានផោនកាលពីរដូវក្តៅដើមរដូវកាលនេះក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Mirrors