បរទេស៖ ខ្សែបម្រើស្លាប Bruno Fernandesក្រុមបិសាចក្រហមMan.Utdថាបច្ចេកទេសស៊ុតបាល់ហ្រ្វីឃីក បញ្ចូលទីជ័យជំនះទម្លាក់ក្រុមLiverpoolចេញពីក្របខណ្ឌ FA Cup នោះគឺខ្លួនបានរៀនសូត្រពីមិត្តរួមក្រុម Juan Mata ។

Juan Mata identifies why Bruno Fernandes partnership works for Manchester  United - Manchester Evening News

ការលើកឡើងរបស់កីឡាករអន្តរជាតិព័រទុយហ្កាល់រូបនេះក្រោយពីរូបគេរកគ្រាប់បាល់ក្រោយពីក្រុមទំាងពីរមាន ពិន្ទុស្មើគ្នា២ទល់និង២ ហើយបានប្តូរចូលក្នុងនាមកីឡាករបម្រុងជួយក្រុមឈានទៅ វគ្គទី ៥ នៃពានរង្វាន់ដ៏ចំណាស់របស់អង់គ្លេសគឺ FA Cup ពេលបើកទ្វារកីឡាដ្ឋានOld Trafford ទទួលក្រុមគូប្រជែង Liverpool កាលពីថ្ងៃអាទិត្យ។

Bruno Fernandes is bringing the best out of Juan Mata - United In Focus

អតីតកីឡាករ Sporting Lisbon បានក្លាយជាសមាជិកដ៏សំខាន់សម្រាប់ក្រុមលោកSolskjaer ក្រោយផ្ទេរមកកាន់លីកកំពូលអង់គ្លេសកាលពីខែមករាឆ្នាំមុន។ កីឡាករតម្លៃខ្លួន៤៧លានផោន រូបនេះបានបញ្ចាក់ប្រាប់MUTV យ៉ាងដូច្នេះថាៈខ្ញុំតែងតែស្វែងយល់ពីការទាត់បាល់ហ្រ្វីឃីកនេះ ។ ខ្ញុំចូលចិត្តមើលនិងរៀនពីJuan Mata ពីព្រោះខ្ញុំមើលឃើញគិតថាគាត់ពិតជាមានជំនាញល្អជាមួយរឿងមួយនេះ៕

 

ប្រភពព័ត៍មាន៖ Metro