បរទេស៖ ក្រុម Manchester City បានលត់​ក្រុម West Brom យ៉ាង​ចាស់​ដៃក្នុងលទ្ធ​ផល ៥-០ ដើម្បី​​វិល​ទៅ​ឈរ​​លើ​កំពូល​តារាង​នៃ​ក្រប​ខ័ណ្ឌ Premier League វិញ កាលពីថ្ងៃ​អង្គារ ខណៈ​ដែល​ក្រុម Arsenal បាន​បន្ថែមក្តី​សង្ឃឹម​លើ​ការ​ប្រជែង​ដណ្តើម​កៅ​អី​ក្នុក្រប​ខ័ណ្ឌ​អឺ​រ៉ុប​របស់​ពួក​គេ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ ៣-១ នៅ​លើ​ទឹក​ដីក្រុម Southampton​។

បច្ចុប្បន្ន ក្រុម Man City បាន​ទទួល​ជ័យ​ជម្នះ​១១​ប្រកួត​ជាប់​ៗ​គ្នា បើ​គិត​ចាប់​តាំងពី​​ក្រុម West Brom បាន​​ទទួល​លទ្ធផល​ស្មើ ១-១ នៅ​លើ​ទឹកដីក្រុម Etihad កាលពី​ខែមុន​។ ក្រុម​របស់​លោក Pep Guardiola បាន​​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាងល្អ​ចាប់​តាំងពី​ពេល​នោះមក និងមិនបាន​​ជួប​ការ​ខក​ចិត្ត​ដោយ​សារ​តែ​ការ​អវត្ត​មាន​របស់​តារាឆ្នើម Kevin De Bruyne ដើម្បី​ផ្តួល​ក្រុម West Brom ឡើយ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់ នៅ​មុន​ពេល​បញ្ចប់​តង់​ទី​១​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក Mikel Arteta អតីតគ្រូបង្វឹក​ជំនួយ​របស់​លោក Guardiola ក៏​កំពុ​ង​រីក​រាយ​នឹង​ទម្រង់​លេង​យ៉ាងល្អ​ឥត​ខ្ចោះរបស់​ក្រុម​ខ្លួន​ផងដែរ ខណៈ​ដែលក្រុម Arsenal រក​បាន​រហូត​ដល់​ទៅ​១៦ពិន្ទុ​ពីការ​ប្រកួត​ដែល​​អាច​ផ្តល់​១៨​​ពិន្ទុ​។

ក្រុម​កាំភ្លើង​ធំ បាន​សង​សឹក​ទៅលើ​ការ​ធ្លាក់​ចេញពី​ពាន FA Cup ក្រោមស្នា​ដៃក្រុម Southampton កាលពី​ចុងសប្តាហ៍ បើ​ទោះ​បី​បាន​របូត​គ្រាប់បាល់​មុន ក្រោយពី​លេង​បាន​៣ពិន្ទុ​តាមរយៈ​គ្រាប់បាល់​របស់ Stuart Armstrong ក៏ដោយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia