បរទេស៖ លោក Ole Gunnar Solskjaer មិនរំពឹងថានឹងនាំយកកីឡាករចំណូលថ្មមករួមក្រុមមុនពេលទីផ្សារ ដោះដូរ​កីឡាករ បញ្ចប់នៅចុងខែមករានេះទេប៉ុន្តែគ្រូបង្វឹករបស់ក្រុមបិសាចក្រហមMan.Utd រូបនេះ​បាន​និយាយថា​កីឡា​ករ​ខ្លះអាចចាកចេញ។

Manchester United make Amad Diallo decision as Ole Gunnar Solskjaer axes  another star | Football | Sport | Express.co.uk

ម្ចាស់ជើងឯកអង់គ្លេស២០សម័យកំពុងឈរនៅចំណាត់ថ្នាក់កំពូលតារាងក្របខណ្ឌ  Premier League នៅរដូវកាលនេះនិងជាលើកដំបូងចាប់តាំងពីលោក Sir Alex Ferguson ចូល​និវត្តន៍ស្រប​ពេលពួកគេ​ត្រូវ​មាន​ភារកិច្ចប្រកួតក្របខណ្ឌ  FA Cup និង Europa League ផងដែរ។

Man Utd boss Solskjaer rates Amad Diallo after first training sessions |  Metro News

Man.Utdទើបតែនាំយកកីឡាករថ្មីម្នាក់នៅខែមករានេះគឺកីឡាករវ័យក្មេងAmad Diallo ពីក្លឹបAtalanta មានវ័យ​១៨ ឆ្នាំកាលពីខែតុលាខណៈខ្សែបម្រើស្លាបរូបនេះបានបញ្ចប់ការផ្ទេរក្នុងតម្លៃ ១៨,៧ លានផោនជាកិច្ចព្រម​ព្រៀង​​ដែលអាចឈានដល់តម្លៃ ៣៦.៥ លានផោនផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole