បរទេស៖ ក្រុម Sheffield United បាន​ផ្តល់ការ​ខក​ចិត្ត​ដ៏​ធំ​មួយ​ដល់មហិច្ឆ​តា​នៃ​ការ​ប្រជែង​ដណ្តើម​ពានក្រប​ខ័ណ្ឌ Premier League របស់​ក្រុម Manchester United កាលពីថ្ងៃពុធ តាមរយៈ​ការ​ផ្តួល​ក្រុម​របស់​លោក Ole Gunnar Solskjaer ក្នុងលទ្ធ​ផល ២-១ នា​កីឡដ្ឋាន Old Trafford​។

Man United បាន​ដឹដង​ថា ពួក​គេ​ត្រូវ​ប្រជែង​ដណ្តើម​យក​ចំណាត់​ថ្នាក់​របស់​ខ្លួន​មក​វិញ ក្រោយពី​ក្រុម Manchester City បាន​ឡើង​ឈរ​ពី​លើ​ពួក​គេ នៅ​លើកំពូល​តា​រាង តាមរយៈ​ការយកឈ្នះ​ក្នុងលទ្ធ​ផល ៥-០ លើ​ក្រុម West Brom កាលពីថ្ងៃ​អង្គារ ប៉ុន្តែ ពួក​គេ​មិន​បា​បង្ហាញ​ពី​កម្រិត​លេង​ដ៏ខ្លាំង​បំផុត​របស់​ខ្លួន​ឡើយ នៅ​រាត្រី​ដ៏ខក​ចិត្ត​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ពួក​គេមាន​៤០ពិន្ទុ​ ដោយ​តាមពី​ក្រោយ​ក្រុម Man City ១ពិន្ទុ ប៉ុន្តែ ក្រុម​របស់​លោក Pep Guardiola បច្ចុប្បន្ន​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ និង​កំពុង​តែ​ស្ថិតក្នុង​កម្រិត​លេង​យ៉ាងល្អ​។

លោក Solskjaer បាន​ឲ្យដឹងថា៖ «ពិតជា​ខក​ចិត្ត​ណាស់ យើងមិនអាច​​ឈាន​ដល់​កម្រិត​លេង​នៃកីឡា​បាល់​ទាត់​រយៈ​ពេល​២ ទៅ​៤​ខែ​ចុង​ក្រោយ​ដែល​យើង​បាន​លេង​ឡើយ​។ ពិត​ណាស់​ខក​ចិត្ត​ណាស់ ព្រោះ​យើង​មិនអាច​ស្វែ​រក​ដំណោះ​ស្រាយ ទៅ​នឹង​ការ​ការពារ​ដ៏រឹង​មាំ​របស់​ពួកគេ​ឡើយ​។ យើង​គ្មាន​​ពេល​ត្រូវ​ស្តាយ​ក្រោយ​ឡើយ ព្រោះ​ថ្ងៃ​សៅរ៍ យើង​​នឹង​ប្រកួត​ម្តង​ទឿត យើង​ត្រូវ​ជួប​ Arsenal ហើយ​​យើង​ត្រូវ​តែ​បំភ្លេច និង​រៀង​ពី​កំហុស​នេះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia