បរទេស៖ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​​បង្ហាញ​ថ្វី​ជើង​ថ្ងៃ​វិល​ចូល​លេង​វិញ​ពី​ការ​ជាប់​ពិន័យ​ព្យួរ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់ ក្នុងាករ​ប្រកួត​ពាន Copa del Rey កាលពីថ្ងៃ​ពុធ ខណៈ​ដែល​ក្រុម Barcelona បាន​សង្គ្រោះ​ការ​ភិត​ភ័យ​មួយ​នៅពេល​ប្រកួត​ជាមួយនឹងក្រុម Rayo Vallecano ដើម្បី​ឈាន​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​។

ស្រប​ពេល​ដែល​ក្រុម Real Madrid និង Atletico Madrid បាន​ធ្លាក់​ចេញ​រួច​ជាស្រេច លទ្ធផល​ដ៏គួរ​​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​មួយ ទំនង​ជា​ត្រូវ​កើត​ឡើង​ទៅ​ហើយ នៅ​ពេល​ដែល​កីឡាករ Fran Garcia បាន​ជួយ​ឲ្យ​ក្រុម Rayo មាន​គ្រាប់​បាល់​នាំមុខ​មុន​នៅកីឡដ្ឋាន Vallecas នៅ​ដើម​តង់​ទី​២​។ ប៉ុន្តែ Messi បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​ ក្រោយពី​ការ​បញ្ជូន​បាល់​របស់ Antoine Griezmann ដើម្បី​រក​គ្រាប់​បាល់​តាមស្មើ​វិញ នៅមុន​ពេល​បញ្ជូន​បាល់ឲ្យខ្សែ​ការពារ Jordi Alba ដែល​បាន​បញ្ជូន​បន្ត​ទៅ​ឲ្យ Frenkie de Jong ដើម្បី​​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ២-១ តែម្តង​។

ក្រុម Rayo ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៤ នៅលើ​តារាក្រប​ខ័ណ្ឌ Segunda ដែល​ជា​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២​របស់​អេ​ស្ប៉ាញ ក្រោយពី​ត្រូវ​បាន​កាត់​ចេញី​ក្រប​ខ័ណ្ឌ​កំពូល​កាលពីឆ្នាំ​២០១៩​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia