បរទេស៖ លោក Rio Ferdinand បានបញ្ចេញយោបល់យល់ឃើញថាកីឡាករពីររូបគឺខ្សែប្រយុទ្ធ Anthony Martial និង Marcus Rashford ជាអ្នកដែលត្រូវទទួលខុសត្រូវធំបំផុតនៅពេលដែល​ម្ចាស់ផ្ទះ​បិសាច​ក្រហម Man Utd បានបរាជ័យចាញ់ក្រុមបាតតារាង Sheffield United  ក្នុងទឹកដីខ្លួន​ឯងកាល​ពីយប់​ថ្ងៃពុធ នៅទឹកដី Old Trafford។

Manchester United attackers put in embarrassing shift vs Sheffield United

វិរបុរសនិងជាអតីតខ្សែការពារ Man United បានបញ្ជាក់ប្រាប់ BT Sport យ៉ាងដូច្នេះថា៖ «ពួកគេទាំងពីរមិនបានធ្វើ​អោយ​ក្រុមទទួលបានលទ្ធផលល្អនោះទេ ហើយក៏មិនបានបង្កើតឪកាសដើម្បីជួយក្រុមនោះដែរ»។

Man Utd Predicted XI vs Sheff Utd | FootballFanCast.com

ក្រុមលោក Solskjaer បានបង្ហាញទម្រង់លេងយ៉ាងល្អនៅដើមសប្តាហ៏នេះដោយទម្លាក់គូប្រជែង Liverpool ចេញពីការប្រកួត FA Cup ជាមួយកំនត់ត្រាឈ្នះ៦ លើកនិងស្មើ ៣ ដងក្នុងការ​ប្រកួត​ក្របខ័ណ្ឌ Premier League ៩លើកចុងក្រោយរបស់ពួកគេ។ បរាជ័យនេះនាំអោយពួកគេខកខាន​ឡើង​មកឈរនៅកំពូលតារាងផងដែរ៕

 

ប្រភពព័ត៍មាន៖ Goal