បរទេស៖ ​ខ្សែការពារប្រវត្តិសាស្រ្តក្លឹបបិសាចក្រហម Man Utd លោក Rio Ferdinand ជឿជាក់ថាអតីតក្លិបរបស់លោក​គួរតែ​ផ្តល់អាទិភាពលើការចំណាយប្រាក់ទិញយក ខ្សែការពារកណ្តាលនិងខ្សែការពារស្លាបស្តាំនៅរដូវក្តៅនេះ​មុន​ពេ​លធ្វើការចំណាយប្រាក់ដែលត្រូវបានប៉ាន់ប្រមាណចំនួនមិនតិចជាង ១០០ លានផោនសម្រាប់នាំកីឡាករដែ​ល​អាច​លេង​តួនាទីបម្រើ-ការពារគឺ Declan Rice ពី ក្រុមញញួរធំ West Ham Utd។ សម្រាប់ Rice មានវ័យ​ទើបតែ២២ ឆ្នាំក៏មានបំណងចង់ផ្លាស់ទៅកាន់ទឹកដី Old Trafford នៅរដូវកាលថ្មីនេះផងដែរ ប៉ុន្តែក្លឹប​ដែល​មាន​មូលដ្ឋាននៅទីក្រុងឡុងដ៏បានដាក់តម្លៃខ្លួនខ្ពស់គឺជាមូលហេតុដែលធ្វើអោយ Man Utd កំពុងតែពិចារណា ។

Rio Ferdinand sends message to Ole Gunnar Solskjaer over £100m Declan Rice transfer - Opera News

គួរបញ្ជាក់ថា លោកOle Gunnar Solskjaer គឺជាគ្រូបង្វឹកដែលកោតសរសើរយ៉ាងខ្លាំងពីសមត្ថភាព​កីឡាករ​អន្តរជាតិអង់គ្លេសរូបនេះ​ ហើយរូបលោកយល់ ឃើញថាRice គឺអាចដោះស្រាយវិបត្តិនៅតំបន់ការពារនេះបាន។​គ្រូបង្វឹក​សញ្ជាតិន័រវេសរូបនេះតែងផ្គូរផ្គងដាក់អោយ Scott McTominay និង Fred លេងចាប់ដៃគូគ្នានៅ​រយៈពេល ចុងក្រោយមុនបិទរដូវកាល។ ប៉ុន្តែរូបលោកក៏មានការប្រមើលមើលនិងចង់បាន ខ្សែការពារម្នាក់​ទៀត​ដែល​​មានសមត្ថភាពជួយជ្រោមជ្រែងទៅដល់តំបន់បម្រើផងដែរ។

Rio Ferdinand hints at why Manchester United need to sign Victor Lindelof alternative - Manchester Evening News

Man United ក៏មានទំនុកចិត្តក្នុងការផ្ទេរយកJadon Sancho ពី Dormund ផងដែរក្នុងរង្វង់ទឹកប្រាក់ ៨០ លាន​ផោនសំរាប់ខ្សែបម្រើស្លាបរូបនេះ ប៉ុន្តែត្រូវរង់ចាំនូវ កិច្ចព្រមព្រៀង រហូតដល់បញ្ចប់ការប្រកួត ជើងឯក​អឺរ៉ុបរួច​រាល់សិន។ក្នុងនោះដែរខ្សែការពារដែលអាចលេងនៅខាងស្តាំ និង​ខាងឆ្វេងបានគឺ Kieran Trippier របស់ក្រុម Atletico Madrid ក៏ស្ថិតក្នុងបញ្ជីចង់បានរបស់ក្រុមជើងឯកអង់គ្លេស២០សម័យផងដែរ។ Man.Utd ក៏និងត្រៀម​បញ្ចេញកីឡាករមួយចំនួនចេញពីក្រុមផងដែរ ប្រសិនទទួលបានការផ្តល់សំណើរសមរម្យ​ក្នុងនោះដែរមានដូច​ជា​Jesse Lingard ,Diogo Dalot ,Phil Jones និង Brandon Williamsផងដែរ៕

 

ប្រភពព័ត៍មាន៖ Metro