បរទេស៖​ Rio Ferdinand បានក្រើនរំលឹកអតីតក្លឹប Man Utd របស់ខ្លួនថាកំពុងតែខ្ជះខ្ជាយពេលវេលាលើការព្យាយាមបញ្ចុះបញ្ចូលការ​ចុះ​ហត្ថ​លេខា​នាំយក Raphael Varane  ដោយលើកឡើងថាខ្សែការពារកណ្តាលរូបនេះ១០០ភាគរយនិងចុះហត្ថលេខាមី​ជា​មួយ Real Madrid ជាបន្តទៅទៀត។

Ferdinand: "Anglia już nikogo nie będzie się bać" - weszlo.com

Man Utd មានបំណងចង់ពង្រឹងលើតំបន់ខ្សែការពារកណ្តាល​បន្ថែម​ទៀត​នៅ​រដូវ​ក្តៅនេះ ក្រោយ​មិនបានឈ្នះពានណាមួយឡើយ​ក្រោយ​បញ្ចប់​រដូវកាលចាស់។ Raphael Varane, Pau Torres របស់ក្រុម Villareal  និង Jules Kounde របស់ Sevilla គឺស្ថិត​ក្នុង​ចំណោមជម្រើសដែលត្រូវលើកយកមកពិចារណា។

Ferdinand: "Raphael Varane is the best defender on the planet” - ronaldo.com

យ៉ាងណាមិញមកដល់ពេលនេះ Varane បានច្រានចោលការផ្តល់ជូនសំណើរពីសំណាក់ក្លឹបជើងឯក Champion League ១៣សម័យ ក្រោយពីមិនអាចជួយក្រុមមាន់គកបារាំងឆ្លងផុតវគ្គចែកពូលបាន។ យ៉ាងណាមិញអតីតយុវជនក្លឹប Lens រូបនេះបានត្រៀមខ្លួនរួច​ជាស្រេចសម្រាប់ការប្រកួតប្រជែងថ្មីស្របពេលកិច្ចសន្យារបស់គេនៅទឹកដី Santiago bernabeu នៅ មានសុពលភាពតែមួយឆ្នាំ​ទៀត​ប៉ុណ្ណោះលើកិច្ចព្រមព្រៀងបច្ចុប្បន្ន។

Rio Ferdinand warns Manchester United are wasting their time with Raphael  Varane pursuit | Metro News

អតីតខ្សែការពារប្រវត្តិសាស្រ្តអង់គ្លេសមិនជឿថាកីឡាករវ័យ ២៨ ឆ្នាំរូបនេះនឹងចាកចេញពី Real Madrid ​ដូចជាមិត្តរួមក្រុម Sergio Ramos ដែលទើបតែចែកផ្លូវគ្នាជាមួយក្រុមអធិរាជសនោះទេ។ Ferdinand បានលើកឡើងយ៉ាងខ្លីប្រាប់ FIVE YouTubeChannel ថា៖ Varane និងបន្តកិច្ចសន្យាថ្មីមួយជាមួយ Real Madrid បើទោះបីជាកន្លងមកមានពាក្យលេចលឺ និងត្រូវបានបណ្តាញសារពត៌មានចុះផ្សាយជុំវិញអនាគតរបស់គេយ៉ាងណាក៏ដោយ»៕

 

ប្រភពព័ត៍មាន៖ Metro