បរទេស៖ គ្រូបង្វឹក Liverpool លោក Jurgen Klopp បានរិះគន់ថាជារឿង ខ្វះភាព​អត់ធ្មត់​របស់ម្ចាស់ក្លឹបតោខៀវ Chelsea លោក Roman Abramovich ដែលបានសម្រេចចិត្ត​យ៉ាងតក់​ក្រហល់​ក្នុង​ការបណ្តេញលោក Frank Lampard ចេញ​ពីគ្រូបង្គោលក្រុម Chelsea ក្រោយដឹកនាំបាន១៨ខែ ហើយជំនួសមកវិញ​ដោយ​គ្រូបង្វឹកសញ្ជាតិ​អាឡឺម៉ង់​លោក ​Thomas Tuchel។

Liverpool boss Jurgen Klopp says his players are 'on fire to strike back'  after winless run - BBC Sport

វីរបុរស និង ជាគ្រូបង្វឹកសញ្ជាតិអង់គ្លេសត្រូវបានក្រុម Chelsea បញ្ចប់តួនាទីក្រោយពីដឹកនាំមិនបានល្អនៅ​ក្របខ័ណ្ឌ Premier League ក្នុង៩ប្រកួតចុងក្រោយធ្វើអោយក្រុមធ្លាក់មកចំណាត់ថ្នាក់ លេខ១០ ក្រោយ​ឈ្នះតែ​២លើកនៅ៨ប្រកួតនាលីកកំពូលអង់គ្លេស។

Jurgen Klopp takes swipe at Roman Abramovich and Chelsea after Frank  Lampard sacking - Mirror Online

គ្រូបង្វឹកដែលបានជួយ Liverpool លើកពាន Premier league ជាប្រវត្តិសាស្រ្តកាលពីរដូវកាលចាស់បាន​បញ្ជាក់​​យ៉ាងដូច្នេះថាៈគាត់ជាគ្រូបង្វឹកដែលនៅក្មេង​និងមានស្នាដៃធ្លាប់ជួយក្លឹបជាច្រើនឆ្នាំដូច្នេះ​ក្លឹបគួរ​តែ​រក្សា​ភាព​អត់ធ្មត់​​និងទុកពេលវេលាអោយរូបគេខ្លះបន្ថែមទៀត ។ ក៏ព្រោះតែក្រុមបាននាំ​យកកីឡាករដែល​មាន​តម្លៃ​ថ្លៃ​ជា​ច្រើន​មករួម​ក្រុម​នៅដើមរដូវកាលក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Metro