បរទេស៖ សាជាថ្មីម្តងទៀតកីឡាករ​ Paul Pogba បានបញ្ជាក់យ៉ាងច្បាស់ថារូបគេនិងលើកយកការពិភាក្សាពី​អនាគត​ជាមួយក្រុម Man United នៅចុងបញ្ចប់នៃរដូវកាល២០២០-២០២១នេះដើម្បី​អោយប្រិយ​មិត្ត​បាត់ចំងល់។

John O'Shea Says Paul Pogba Will Boost Manchester United in Top-4 Race |  Bleacher Report | Latest News, Videos and Highlights

កិច្ចសន្យារបស់សមាជិកជ័យលាភី World Cup ២០១៨ របស់ក្រុមមាន់គកបារាំង នឹងត្រូវឈាន​ចូលចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅខែកក្កដាខាងមុខនេះ ស្របពេលកន្លងមក ភ្នាក់​ងារ​ផ្ទាល់ខ្លួនរបស់ Pogba គឺលោក Mino Raiola ធ្លាប់បង្ហើបប្រាប់ថាអតីតខ្សែ បម្រើ​កណ្តាល​ក្រុម ​Juventus មិនមានចេតនាចង់ចុះកុងត្រាថ្មីបន្តលេងនៅទឹកដី Old Trafford តទៀតនោះទេ។

Man Utd ace Paul Pogba responds to Rio Ferdinand asking him about his  future | Metro News

ទោះយ៉ាងណាខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងល្អប្រសើរជាងមុន ក្រោយ​ពីញាំ​ញីដោយសាររបួសកាលពីឆ្នាំចាស់និងកំពុងដើរតួនាទី សំខាន់ក្នុងការប្រជែងពានលីកំពូល អង់គ្លេស​លើកដំបូងរបស់ Man Utd ក្រោយខកខាន រយៈពេល ៨ឆ្នាំកន្លងទៅ៕