បរទេស៖ លោក Thomas Tuchel បាន​ចាត់​ទុក​ថា ការ​ទទួល​​បាន​ការ​តែង​តាំង​ជា អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea «គឺ​ជា​កា​ដូ​ដ៏ល្អ​បំផុត ដែល​ត្រូវ​បាន​ទុក​នៅក្រោម​ដើម​ឈើ» ក្រោយពី​​បាន​រង​ការបណ្តេញ​ចេញពី​ក្លិប Paris Saint-Germain នៅ​​រដូវ​បុណ្យ​ណូ​អែល​។

គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ League 1 ចំនួន​២លើក ក្នុង​​រដូវ​កាល​ដឹកនាំ​២​លើក​របស់​លោក ជាមួយ PSG និង​បាន​ដឹកនាំ​ឲ្យ​ក្លិប​នេះ ឈាន​ទៅ​ប្រកួត​ក្រប​ខ័ណ្ឌ Campions League ជាលើក​ដំបូង​។ ប៉ុន្តែ លោក​ត្រូវ​បាន​គេ​បណ្តេញ​ចេញ កាលពី​ខែមុន ក្រោយពី​ការ​​ចាប់​ផ្តើម​មិន​បានល្អនៅ​រដូវកាល​នេះ និង​ប៉ះទង្គិច​ពាក្យ​សម្តី​ជាមួយនឹង​នាយក​កីឡា​លោក Leonardo​។ ក្លិប Chelsea បាន​បណ្តេញ​អតីត​តារាឆ្នើមរបស់​ខ្លួន​គឺលោក Frank Lampard កាលពីថ្ងៃ​ចន្ទ ក្រោយពី​ការ​រង​បរា​ជ័យ​៥​លើក ក្នុង​ចំណោម​ការ​ប្រកួត Premier League ៨​លើក ខណៈ​ដែលក្លិប​នៅ​ទីក្រុង​ឡុងដ៍​មួយនេះ ប្រឈមមុខ​នឹ​ងការ​ប្រជែង​ដ៏​ស្វិត​ស្វាញ​មួយ ដើម្បី​ដណ្តើម​យក​កៅអី Champions League នៅ​រដូវ​កាល​ក្រោយ​។ ការ​ប្រកួត​ទី​១​របស់​លោក Tuchel ក្នុង​នាម​ជា​គ្រូបង្វឹក បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ នៅលើ​ទឹកដីខ្លួន​ឯង ពេល​ប្រកួត​ជា​មួយនឹងក្រុម Wolves កាលពីថ្ងៃ​ពុធ​។

លោក Tuchel បាន​និយាយ​ក្នុង​ពេល​បង្ហាញខ្លួន​កាលពីថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​បាន​ជួប​ពេល​វេលា​ដ៏ខក​ចិត្ត​នៅ​ថ្ងៃ​បុណ្យ​ណូអែល ហើយ​ភ្លាម​ៗ រយៈ​ពេល​៤​សប្តាហ៍​ក្រោយមក ខ្ញុំ​​រក​ឃើញ​កា​ដូ​ដ៏ល្អ​បំផុត ដែល​នៅ​តែ​បន្សល់​ទុក​នៅ​ក្រោមដើម​ឈើ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia