បរទេស៖ កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo កំពុងស្ថិត​ក្រោម​ការស៊ើបអង្កេតពី​បទរំលោភ​បំពាន​លើ​ច្បាប់ហាមឃាត់សម្រាប់ករណីបង្ការជំងឺ Covid-១៩ បន្ទាប់ពីរូប​គេបានធ្វើដំណើរកំសាន្តដោយជិះម៉ូតូ​ស្គី​លើ​ទឹកកកក​ក្នុង​ថ្ងៃខួបកំណើតមិត្តស្រីរបស់ខ្លួន ដែលមិនទាន់រៀបការគឺតារាម៉ូ​ដែលសញ្ជាតិអាហ្សង់ទីន នាង Georgina Rodriguez ក្នុងថ្ងៃគម្រប់ខួប ២៧ឆ្នាំ។

Football: Cristiano Ronaldo under investigation over trip to Alps |  Coronavirus pandemic News | Al Jazeera

រូបភាពវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរបស់គូស្នេហ៏មួយគូនេះមានវត្តមាននៅឯ ​ទីរមណីយដ្ឋានភ្នំមួយនៅប្រទេសអ៊ីតាលីកាលពីដើមសប្តាហ៍នេះដែលបានក្លាយជាចំងល់និងធ្វើអោ​យ​មានការសាកសួរដេញដោលពីប៉ូលីសនៅតំបន់ ក្រោយពី Ronaldo បាននាំមិត្តស្រីពីតំបន់ Pietmont ទៅប្រជុំភ្នំ Valle d’Aosta ។

Football news 2021, Cristiano Ronaldo, girlfriend, Georgina Rodriguez,  COVID breach, skiing holiday | Fox Sports

គួរបញ្ជាក់ថាបច្ចុប្បន្នប្រទេសអ៊ីតាលីមានច្បាប់ហាមឃាត់សម្រាប់អ្នកដែលការធ្វើដំណើររវាងតំបន់មានករណីអ្នកឆ្លង Covid-១៩ ទៅទីតាំងម្ខាងទៀតលុះត្រាតែមានការអនុញ្ញាតិត្រឹមត្រូវនិងផ្អែកលើហេតុ​ផល​​ការងារ​ប៉ុន្តែ​គូស្នេហ៏ទាំងពីរនេះគឺរងការ ចោទប្រកាន់ពីបទរំលោភលើច្បាប់ដែលបានចែង៕

 

ប្រភពព័ត៍មាន៖ Goal.com