បរទេស៖ ក្រុមអធិរាជស Real Madrid នៅតែឈរបន្តឈរពីក្រោយក្រុមនាំមុខកំពូលតារាងLa Liga គឺ Atletico Madrid ចំនួន ៧ ពិន្ទុខណៈក្រុមលោកDiego Simeoneមាន២ប្រកួតក្នុងដៃនិងត្រូវធ្វើការប្រកួតជាមួយក្រុមCadizនៅថ្ងៃអាទិត្យនេះ។
ការបាត់បង់ខ្សែការពារអន្តរជាតិប្រេស៊ីល Militao នៅត្រឹមនាទីទី៩ មិនបានធ្វើអោយក្រុមចុះខ្សោយនោះទេ ក្រោយពីខ្សែបម្រើស្លាបMarco Asensio រកគ្រាប់បាល់នាំមុខមុននៅនាទីទី១៣ ។ក៏ប៉ុន្តែទម្រង់លេងដ៏ល្អរបស់ក្រុមភ្ញៀវនិងការមានប្រៀបលើក្រុមម្ចាស់ផ្ទះដែលសល់គ្នាតែ១០នាក់នាំអោយកីឡាករ Luis Morales ស៊ុតបញ្ចូលទីវាយបកតាមស្មើបានយ៉ាងល្អនៅនាទីទី៣២ មុនពេល Roger Marti មានឪកាសរកបានគ្រាប់បាល់ជ័យជម្នះនៅក្នុងការប្រកួតនេះដោយការទាត់បាល់ពិន័យ១១ម៉ែត្រក្រោយការបង្កកំហុស របស់Vinicius Jr។
ការប្រកួតនេះផងដែរបានបង្ហាញវត្តមានលោកZinedine Zidane ក្រោយវិលត្រលប់ពីការឃុំខ្លួនឯងក្រោយធ្វើតេស្ត៏វិជ្ជមានកូវីត-១៩ ស្របពេលអ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះសម្រេចដាក់Militao អោយលេងចាប់ដៃគូជា មួយនិងVerane ខណៈប្រធានក្រុមSergio Ramos អវត្តមានដោយសាររបួសនោះ៕
ប្រភពព័ត៍មាន៖ BBC