បរទេស៖ លោក Jurgen Klopp បាន​​សរសើរ Mohamed Salah ថា «ជា​កីឡាករ​ដ៏​​​អស្ចារ្យ» ក្រោយពី​តារាឆ្នើម​អន្តរ​ជាតិ​​អេ​ហ្ស៊ីប​រូនេះ បាន​បញ្ចប់​ការ​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​របស់​គេក្នុងក្រប​ខ័ណ្ឌ Premier League តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​យ៉ាងល្អ ដើម្បី​ជួយ​ឲ្យ​ក្រុម Liverpool ទទួល​ជ័យ​ជម្នះ ៣-១ នៅ​លើ​ទឹក​ដីក្រុម West Ham កាលពីថ្ងៃ​អាទិត្យ​។

West Ham 1-3 Liverpool - Watch all the goals and highlights (Video) - LFC Globe

Salah មិន​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សោះ​ក្នុ​ង​ការ​ប្រកួត​លីក​៦​លើក នៅ​មុន​ពេល​រូប​គេ​បាន​ទម្លុះ​តំបន់​ការ​ពារ​របស់​ក្រុម West Ham ក្នុ​ង​តង់​ទី​២ ជាមួយនឹង​គ្រាប់​បាល់​បញ្ចូល​ទី​ជាលើក​ដំបូង​របស់​គេ​​ក្នុ​ងយុទ្ធ​នាការ​នេះ បើ​គិត​ចាប់​តាំងពី​ខែ​ធ្នូ​។ តារាឆ្នើម​វ័យ​២៨​ឆ្នាំ​រូបនេះ បាន​​បន្ថែម​១​គ្រាប់​ទៀត តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ ហើយ​ការ​​បង្ហាញ​ពី​ទម្រង់​លេងដ៏ល្អ​របស់​គេ បាន​ជួយ​ឲ្យ​ក្រុម Liverpool កត់​ត្រា​ជ័យ​ជម្នះ​​២លើក​ជាប់​ៗ​គ្នា​។ Salah គឺ​ជា​កីឡាករ​ដំបូង​គេ ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​បាន​២០គ្រាប់​ក្នុង​រាល់​យុទ្ធនាការ​ទាំ​ង​អស់ ក្នុង​រយៈ​ពេល​៤​រដូវ​កាល​សម្រាប់ Liverpool បើ​គិត​ចាប់​តាំងពី Ian Rush ធ្វើ​បាន​ក្នុង​ទសវត្សរ៍ឆ្នាំ​១៩៨០​។

Mohamed Salah scores two, one of them a work of art, as Liverpool prove too good for West Ham

Georginio Wijnaldum រក​បាន​គ្រាប់​បាល់​ទី​៣​សម្រាប់​ Liverpool ខណៈ​ដែល​ក្រុម​របស់​លោក Klopp ឡើង​ឈរ​ពី​លើ​ក្រុម Leicester City ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​។ ទាក់​ទង​នឹង​គ្រាប់​បាល់​របស់ Salah លោក Klopp បាន​ឲ្យដឹងថា៖ «អ្វី​ដែល Mo បាន​ធ្វើពី​ការបញ្ជូន​បាល់​ពី Shaqiri ពិត​ជាមិន​គួរ​ឲ្យ​ជឿ​។ ការ​ទទួល​បាល់​ជាលើក​ដំបូង​ពិត​ជា​​អស្ចារ្យ​ណាស់​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia