បរទេស៖ លោក Ed Woodward អនុប្រធានប្រតិបត្តិនិងជាប្រធានផ្នែកទីផ្សារទិញដូរកីឡាកររបស់ក្រុមបិសាចក្រហម Man. United បានអោយយោបល់ទៅគ្រូបង្វឹកលោក Ole Gunnar Solskjaer ត្រូវបញ្ចេញកីឡាករ ៣ នាក់ដើម្បីជាថ្នូរប្រមូល យកទឹកប្រាក់ទិញខ្សែការពារម្នាក់បន្ថែមទៀតមកពង្រឹងក្រុម។

ទោះបីមិនបានប្រឡូកក្នុងទីផ្សារទិញដូរកីឡាករនៅខែមករាកន្លងទៅ តែក្រុមម្ចាស់ជើងឯកអង់គ្លេស ២០សម័យ បានកំណត់គោលដៅចង់បានខ្សែការពារកណ្តាលJules Kounde របស់ក្លឹប Sevilla នៅពេលបញ្ចប់រដូវកាលនេះ។
យ៉ាងណាមិញកីឡាករសញ្ជាតិបារាំងរូបនេះគឺមានតម្លៃខ្លួនដល់ទៅ ៦០ លានផោនខណៈMan.Utd នៅរារែកក្នុងការនាំយក រូបគេមករួមក្រុម ។ដូច្នេះក្លឹបត្រូវបញ្ចេញកីឡាករដែលមិនមែនជាតម្រូវការខ្លះជាចាំបាច់។

កីឡាករ៣នាក់ដែលក្លឹបនិងប្រកាសលទ្ធផលពេលទីផ្សារដោះដូរនិងត្រូវបិទជាលើកទី២នៅថ្ងៃច័ន្ទនោះមានដូចជាៈ អ្នកចាំទីSergio Romeroនិង ខ្សែការពារPhil Jone និង Macos Rojo៕
ប្រភពព័ត៍មាន៖ Sportsmole
