បរទេស៖ ការ​រិត​ត្បិត​លើ​ការ​ធ្វើ​ដំណើរ​ជា​ថ្មីរបស់​អាល្លឺ​ម៉ង់ បាន​បង្កើត​ឲ្យមាន​ភាព​​មិនច្បាស់​ជុំ​វិញ​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ របស់​ក្រុម RB Leipzig ជាមួយនឹងក្រុម Liverpool ក្រោយ​ពីអ្នក​​នាំ​ពាក្យម្នាក់​របស់​រដ្ឋា​ភិបាល បាន​ប្រាប់​​កាលពីថ្ងៃចន្ទ​ថា វិធាន​ការ​ថ្មី​នេះ មិន​លើក​លែង​ដល់​​អត្ត​ពលិក​អាជីព​ឡើយ​។ ការ​ហាម​​​ឃាត់​លើ​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​នានា​ដែល​រង​នូវ​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នៃ​វីរុស​កូរ៉ូ​ណា​ ដូច​ជា​ចក្រ​ភព​អង់គ្លេស មិនមាន​ការលើក​លែង​ជា​ពិសេស​សម្រាប់​​អ្នក​កីឡា​អាជី​ព​ឡើយ​។

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យម្នាក់​របស់​ក្រសួង​មហាផ្ទៃ​។ ជាមួយនឹង​ការ​ចាប់​ផ្តើម​អនុ​វត្ត​កាលពីថ្ងៃ​សៅរ៍ និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ច្បាប់​ថ្មី​នេះ អាច​នឹង​រាំង​ស្ទះដល់​ការ​​ធ្វើ​ដំណើរ​របស់​ក្រុម Liverpool របស់​ក្រប​ខ័ណ្ឌ Premier League ទៅកាន់​កីឡដ្ឋាន Red Bull Arena របស់​ក្រុម Leipzig នៅ​រយៈ​ពេល​១​ថ្ងៃមុន​។

ប្រសិន​បើ​ពួក​គេ​មិន​​ចេញ​ការលើកលែង​ជា​ពិសេស​ទេនោះ បុគ្គ​លិក និង​កីឡាករ​របស់​ Liverpool នឹង​មិន​​អាច​ធ្វើ​ដំណើរទៅកាន់​អាល្លឺ​ម៉ង់​បាន​ឡើយ ដោយ​ផ្អែក​ទៅលើ​ច្បាប់​ថ្មី​។ ស្រប​ពេល​ដែល​លោក Jurgen Klopp នឹង​ទទួល​បាន​ការ​អនុ​ញ្ញាត​ឲ្យ​​ចូល​ក្នុង​ប្រទេស ក្នុងនាម​ជា​ប្រជា​ជន​មាន​សញ្ជាតិ​អាល្លឺ​ម៉ង់ លោក​ត្រូវ​លុ​ប​ឈ្មោះ​កីឡាករ​របស់​ខ្លួន​ជាច្រើន​នាក់​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia