បរទេស៖ ខ្សែការពារ Andy Robertson របស់ក្លិប Liverpool បានបញ្ជាក់ថា ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះ «មិនស្ថិតក្នុងការប្រជែងពាន» ឡើយ ក្រោយពីការរងបរាជ័យដ៏មិននឹកស្មានដល់លើទឹកដីខ្លួនឯក្រោមស្នាដៃក្រុម Brighton កាលពីថ្ងៃពុធ។
ក្រុមរបស់លោក Jurgen Klopp បានជួបការលំបាកក្នុងការបំបែកតំបន់ការពាររបស់ក្រុមភ្ញៀវ ហើយកីឡាករ Steven Alzate បានរកគ្រាប់បាល់កាត់សេចក្តីតែ១គ្រាប់ក្នុងការប្រកួតនោះ នៅនាទី ទី៥៦។ នេះគឺជាការរងបរាជ័យក្នុងការប្រកួតលីកជាលើកទី២ជាប់ៗគ្នានៅកីឡដ្ឋាន Anfield ក្រោយពីមិនស្គាល់ចាញ់សោះចំនួន៦៨ប្រកួត លើទឹកដីខ្លួនឯង ហើយលទ្ធផលនេះ ធ្វើឲ្យពួកគេដេញតាមពីក្រោយក្រុមកំពុងតែនាំមុខ Manchester City ដែលក៏នៅសល់១ប្រកួតក្នុងដៃ រហូតដល់ទៅ៧ពិន្ទុ។ ខ្សែការពារស្លាបឆ្វេង Robertson របស់ Liverpool បានឲ្យដឹងថា៖ «Brighton គឺជាក្រុមដែលលេងបានល្អជាង។ យើងទាំងអស់គ្នាពិតជាខកចិត្តណាស់»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «អ្នកត្រូវតែផ្តល់ការកោតសរសើរដល់ទម្រង់លេងរបស់ពួកគេផងដែរ។
ពួកគេបានបង្កើតឱកាសជាច្រើន ដាក់សម្ពាធលើយើង និងបានធ្វើរាល់អ្វីៗដែលយើងចង់ធ្វើ។ យើងមិនបានបង្កើតឱកាសដ៏គួរឲ្យកត់សម្គាល់ឡើយ។ ជាមួយនឹងកំណត់ត្រាមិនស្គាល់ចាញ់សោះអស់រយៈពេលជាយូរ យើងបានចាញ់២លើក។ នៅពេលដែលអ្នកមិនបង្ហាញពីភាពខ្លាំងទេនោះ អ្នកមិនទទួលបានលទ្ធផលឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia
\