បរទេស៖ ខ្សែ​បម្រើ Scott McTominay បាន​ជួយ​ឲ្យ​ក្រុម Manchester United ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន FA Cup វគ្គ​៨​ក្រុម​ចុងក្រោយ ខណៈ​ដែល​​គ្រាប់​បាល់​ស៊ុត​​បញ្ចូល​ទីនៅ​នាទី​បន្ថែម​១៥​នាទី​​២​ដង​របស់​គេ បាន​​ជួយ​ឲ្យ​ក្រុម​ខ្លួន​ឈ្នះ​ទាំង​ប្រផិត​ប្រផើយ​ក្នងុលទ្ធ​ផល ១-០ លើ​ក្រុម West Ham កាលពីថ្ងៃ​អង្គារ​។

ក្រុម​របស់​លោក Ole Gunnar Solskjaer មិន​បាន​បង្ហាញពី​ទមរ្រង់​លេង​យ៉ាងល្អ​​របស់​ខ្លួន​ឡើយ ក្នុងការ​ប្រកួត​ជុំ​ទី​៥​នា​កីឡដ្ឋាន Old Trafford​។ ប៉ុន្តែ ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​ពីសំណាក់ខ្សែ​បម្រើ​​អន្តរ​ជាតិ​ស្កុត​ឡេន McTominay បាន​ជួយ​​ឲ្យ​ក្រុម Man United ឈាន​ទៅ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ ក្នុង​រដូវ​កាល​ជាលើក​ទី​​៨​ជាប់​ៗ​គ្នា​។ Man United បាន​​ឈ្នះ​ពាន FA Cup ជាលើក​​ចុងក្រោយ កាលពីឆ្នាំ​២០១៦ ហើយ​គ្រាប់​បាល់​ទី​៣​របស់ McTominay ក្នុង​ចំណោម​ការ​ប្រកួត​៣លើក បាន​ជួយ​ឲ្យ​ក្រុម​បិសាចក្រហម​​រក្សា​ស្ថិតក្នុង​ការ​ប្រជែង​ដណ្តើម​​​ពាន​នេះ ជាលើក​ទី​១៣​។

ក្រោយពី​ជួប​ការ​ខក​ចិត្ត​ដោយ​សារ​តែ​ក្រុម Everton បាន​វាយ​បក​តាម​ស្មើ​វិញ កាលពីថ្ងៃ​សៅរ៍ លទ្ធផលនេះ គឺ​ជា​លទ្ធផល​ដ៏​សំខាន់​ក្នុងការ​ជួយ​ឲ្យ​ក្រុម Man United មាន​ការ​ជឿជាក់​ឡើង​វិញ​។ ក្នុង​ការ​ប្រកួតជុំ​ទី​៥​មួយ​ផ្សេង​ទៀត​កាលពីថ្ងៃ​អង្គារ Burnley បាន​ធ្លាក់​ចេញ​​ដ៏​មិននឹកស្មាន​ដល់​ ក្រោយពីក្រុម Bournemouth បាន​យកឈ្នះ ២-០ នៅ​កីឡដ្ឋាន Turf Moor៕

ប្រភព​ព័ត៌​មាន៖ Channel News Asia