បរទេស៖ លោក Jose Mourinho បាន​បញ្ជាក់​កាលពីថ្ងៃ​អង្គារ​ថា លោក​ពោរ​ពេញ​ដោយ​ការ​ជឿជាក់​ថា លោក​អាច​ដឹកនាំ​ឲ្យ​ក្រុម​​របស់​លោក​ឈ្នះ​ពាន​នានា ដែលជា​តម្រូវការ​ដ៏​ចាំ​បាច់​ ដើម្បី​រក្សា​ទុក​ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស Harry Kane ឲ្យ​បាន​នៅ​ជាមួយនឹងក្លិប Tottenham​។

Kane វ័យ​២៧​ឆ្នាំ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រូប​គេ​ចង់​ឃើញ​សញ្ញា​នៃការ​អភិវឌ្ឍ​ជាមួយនឹងក្រុម Tottenham នៅមុន​ពេល​រូប​គេ​មាន​ភាពច្បាស់​លាស់​ក្នុងការ​បន្ត​នៅ​ក្នុង​រយៈ​ពេល​វែង​នៅ​ក្នុង​ក្លិប​នេះ​។ មធ្យោ​បាយ​ដ៏​ច្បាស់​លាស់​បំផុត​ក្នុងការ​បង្ហាញ​ថា Tottenham កំពុង​តែ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ដ៏ត្រឹម​ត្រូវ គឺ​ការ​ជួយ​ឲ្យ Kane ឈ្នះ​​ពាន​ជាលើក​ដំបូង​ក្នុង​អាជីព​របស់​គេ​។ Kane បាន​រក​គ្រាប់បាល់​ទី​២០​របស់​គេនៅ​រដូវកាលនេះ នៅ​ពេល​ប្រកួត​ជាមួយនឹងក្រុម West Bromwich Albion កាលពីថ្ងៃ​អាទិត្យ ដើម្បី​ធ្វើ​ឲ្យ​រូប​គេក្លាយ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​លំដាប់ទី​២​របស់​ក្រុម Tottenham។ ក្រុមរបស់ Mourinho នឹង​ត្រូវ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​នឹងក្រុម Manchester City ហើយ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Everton ក្នុង​ពាន FA Cup នៅ​រាត្រី​នេះ នៅមុន​ពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Europa League នា​សប្តាហ៍​ក្រោយ​។

លោក Mourinho បាន​ប្រាប់​អ្នក​យក​ព័ត៌​មានថា៖ «ដើម្បី​ឈ្នះពាន​មួយ រូប​គេ​ត្រូវ​​ការ​ជ័យ​ជម្នះ​ត្រឹម​តែ​១លើក​ទៀត​ប៉ុណ្ណោះ​។ ខ្ញុំ​ដឹ​ងថា វា​ជា​​ការ​ប្រកួត​ដ៏​ធំ និង​លំបាក​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia