បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Liverpool លោក Stan Collymore បានជម្រុញអោយ Liverpool ចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម Harry Kane របស់ Tottenham Hotspur ប្រសិនបើពួកគេមានបំណងចង់ប្រជែងពានជាមួយនឹងក្លឹប Man City សារជាថ្មី។
ក្រុមរបស់លោក Jurgen Klopp អាចរកជ័យជម្នះបានតែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម៩ប្រកួតចុងក្រោយនេះ ដោយតាមពីក្រោយក្លឹប Manchester City ដល់ទៅ១០ពិន្ទុឯណោះ។
លោក Stan Collymore និយាយប្រាប់ Daily Mirror ថាក្លឹបហង្សក្រហមត្រូវតែហ៊ានចំណាយលុយដូចក្លឹប Manchester City ប្រសិនបើពួកគេមានបំណងចង់ប្រជែងពានរង្វាន់ Premier League សារជាថ្មីនៅរដូវកាលក្រោយ ហើយជម្រុញអោយ Liverpool ចុះកុងត្រាយកខ្សែប្រយុទ្ធជួរមុខក្រុមជម្រើសជាតិអង់គ្លេស Harry Kane៕
ប្រភពព័ត៍មាន៖ Sportsmole