បរទេស៖ កម្មវិធីប្រកួតពានរង្វាន់ធំទីពីរនៅទ្វីបអឺរ៉ុប Europa League រវាងក្រុមបិសាចក្រហម Man Utd ជាមួយ​ក្រុម Real Sociedad នៅថ្ងៃទី១៨ខែកុម្ភះត្រូវផ្លាស់ទៅធ្វើឡើងនៅ​ឯកីឡដ្ឋាន Allianz របស់ក្លឹប Juventus ដោយ​សារតែបង្ការការរីករាលដាលនៃការឆ្លងមេរោគកូវីត-១៩ ។ គួរបញ្ជាក់ថាការប្រកួតជើងទីមួយសម្រាប់វគ្គ ៣២ ក្រុមចុងក្រោយរវាងក្រុមទាំងពីរគ្រោងធ្វើនៅនៅឯកីឡដ្ឋាន Anoeta របស់ក្លឹប Sociedad តែត្រូវបាន ផ្លាស់ប្តូរដោយសារមូលហេតុសំខាន់ខាងលើនេះ។

Image result for manchester united vs real sociedad

រីឯការប្រកួតជើងទី២ នៅទឹកដី Old Trafford និងត្រូវធ្វើឡើងនៅថ្ងៃទី ២៥ខែកុម្ភៈដូចការគ្រោងទុកព្រោះតែ គោលនយោបាយ ចក្រភពអង់គ្លេសមិនមានការរឹតបន្តឺងពេកនោះទេ។មានន័យថាកីឡាករ​និងក្រុមគ្រូ​បង្វឹកក្លឹប ​Real Sociedad នឹងមិនចាំបាច់ត្រូវដាក់អោយនៅដាច់ដោយឡែកតាម ច្បាប់កំនត់នៅពេល​ពួកគេធ្វើ​ដំណើរ​មក​ដល់​ទឹកដីអង់គ្លេស សម្រាប់ការប្រកួតជើងទី២នោះទេគឺដូចគ្នានៅពេលដែល Man Utd ត្រលប់ទៅអង់គ្លេស វិញ​ក្រោយ​បញ្ចប់ការប្រកួតជើងទី១ដូច្នេះដែរ៕

 

ប្រភពព័ត៍មាន៖ Goal