បរទេស៖ អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្តក្លឹប Man United លោក Mark Hughes បានជំរុញឱ្យបិសាចក្រហមបន្តកុងត្រាដល់ខ្សែ ប្រយុទ្ធជើងចាស់ Edinson Cavani បន្តទៀត។
កីឡាករអន្តរជាតិអ៊ុយរូហ្គាយវ័យ៣៣ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល១ឆ្នាំ និងមានជម្រើសបន្ត១ឆ្នាំទៀតក្រោយផ្ទេរពីក្លឹបជើងឯកបារាំងPSG ដោយគ្មានតម្លៃខ្លួន។Cavani បានបង្ហាញទម្រង់លេងល្អរដូវកាលដំបូងដោយរកបាន ៧ គ្រាប់និងបង្កើតឪកាស ២ ដងក្នុងការបង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួតចំនួន ២៣ លើកកន្លងមក។
អតីតគ្រូបង្វឹកMan.City និង Stoke City ដែលធ្លាប់ឈ្នះពានPremier League ២ដងនៅទឹកដី Old Trafford ជឿជាក់ថាMan.Utdគួរតែបន្តកិច្ចសន្យាដល់ Cavani ១ឆ្នាំទៀត។ បុរសសញ្ជាតិវែលរូបនេះបានប្រាប់គេហទំព័រ talkSPORT យ៉ាងដូច្នេះថាៈ មុនពេលCavaniមកដល់ Rashford, Martial និង Greenwood សុទ្ធតែមិនដឹង ប្រាកដ ថារូបគេលេងត្រូវតួនាទីណាប្រាកដ តែការមកដល់របស់Cavani នៅប្រយុទ្ធកណ្តាលធ្វើអោយពួកគេទាំងបីមានលំនឹង និងតួនាទីពិតប្រាកដ៕
ប្រភពព័ត៍មាន៖ Express