បរទេស៖ ក្រុម Everton បាន​បន្ថែម​សម្ពាធ​លើ​លោក​គ្រូបង្វឹក Jose Mourinho តាម​រយៈ​ការ​ដណ្តើម​បាន​​ជ័យ​ជម្នះ​ដ៏​រំភើប​ក្នុងលទ្ធ​ផល ៥-៤ លើក្រុម Tottenham បន្ទាប់​ពីនាទី​បន្ថែម​១៥​នាទី​​២ដង ដើម្បី​ឈាន​ទៅ​ប្រកួត​ពាន FA Cup វគ្គ​៨​ក្រុម​ចុងក្រោយ កាលពីថ្ងៃ​ពុធ​។

Tottenham ក៏នឹង​ត្រូវ​ធ្វើ​ដំណើរ​​ទៅ​ប្រកួត​ជាមួយនឹងក្រុម Manchester City ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​ថ្ងៃ​សៅរ៍ ផងដែរ ហើយ​​ការ​រង​រា​ជ័យ​ក្រោយពី​បានលេង​រយៈ​ពេល​១២០​នាទី មិនមែន​ជា​​ចំណុច​ដែល​លោក Mourinho ចង់​បាន​ឡើយ​។ Spurs បច្ចុប្បន្ន បាន​រង​បរាជ័យ​៤លើក ក្នុង​ចំណោម​ការ​ប្រកួត​៥​លើក​ចុងក្រោយ​របស់​ពួក​គេ ហើយ​​ឱកាស​មួយ​ក្នុង​ចំណោម​ឱកាស​ចំនួន​៣ ដើម្បី​បញ្ចប់​ការ​រង់​ចាំ​របស់​ក្លិប​ត្រឹម​រយៈ​ពេល​១៣​ឆ្នាំ សម្រាប់​ការ​ឈ្នះ​ពាន​មួយ ពេល​នេះ បាន​ផុត​រលត់​ហើយ​។ ក្រុម​របស់​លោក Mourinho បាន​ចាប់​ផ្តើម​យ៉ាងល្អ​នៅ​ក្នុងការ​ប្រកួត​នា​កីឡដ្ឋាន Goodison Park ស្រប​ពេល​ដែល Davinson Sanchez បាន​ជួយ​ឲ្យ​ពួកគេមានគ្រាប់​បាល់​នាំមុខ​មុន ក្រោយពី​លេង​បាន​ត្រឹម​តែ​៣នាទី​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រព្រឹត្ត​កំហុសនៅ​តំបន់​ការ​ពារ ដែល​បាន​ជះ​ឥទ្ធិ​ពលអាក្រក់​ដល់​ក្រុម Tottenham ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុក្រោយ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់ ខណៈ​ដែលក្រុម Everton បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​៧នាទី នៅមុន​ពេល​បញ្ចប់​តង់​ទី​១ តាមរយៈ​​គ្រាប់បាល់​របស់​កីឡាករ Dominic Calvert-Lewin, Richarlison និង Gylfi Sigurdsson៕

ប្រភព​ព័ត៌​មាន៖ Channel News Asia