បរទេស៖ គ្រាប់បាល់ពីរគ្រាប់របស់ក្រុមម្ចាស់ផ្ទះ Sevilla រកបានដោយខ្សែការពារបារាំង Jules Kounde និង ខ្សែបម្រើក្រូអាត Ivan Rakitic ប្រឆាំងនិងក្រុមចាស់របស់ខ្លួនបានធ្វើអោយSevilla មានប្រៀបក្នុងការនាំមុខក្នុង​លទ្ធផល​២ទល់និង០ លើក្រុម Barcelonaសម្រាប់ការប្រកួតពានរង្វាន់ Copa del Rey ជើងទីមួយ​វគ្គ​ពាក់​កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃពុធ។

Image result for barcelona vs sevilla

ការខិតខំប្រឹងប្រែងរបស់ប្រធានក្រុមLionel Messi នៅជិតបញ្ចប់ការប្រកួតដោយការស៊ុតបាល់ហ្រ្វីឃីកពីចំងាយ ដើម្បីវាយបករកគ្រាប់បាល់ត្រូវបានអ្នកចាំទី Bono ជួយសង្គ្រោះបាន។

Image result for barcelona vs sevilla

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្បាញនិង Real Madrid លោក Julen Lopetegui និងត្រូវដឹកនាំ​ក្រុមម្ចាស់ជើងឯកEuropa League ទៅធ្វើការប្រកួត ជើងទី ២ នៅឯកីឡដ្ឋាន Nou Camp នាថ្ងៃទី ៣ ខែមីនា​ខាងមុខនេះជាមួយទំនុកចិត្តមាន២គ្រាប់នៅក្នុងដៃ៕