បរទេស៖ Liverpool បានចេញមកច្រានចោលនៅពាក្យចរចាមរាមដែលថាពួកគេនឹងលក់ខ្សែប្រយុទ្ធឆ្នើម Mohamed Salah ទៅកាន់ក្លឹប FC Bayern Munich នៅពេលចប់រដូវកាលនេះ។
ប្រធានក្លឹប Bayern លោក Karl-Heinz Rummenigge បានចេញមកសារភាពកាលពីសប្តាហ៍មុនថា “វានឹងក្លាយជាកិត្តិយសមួយ” ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបវ័យ២៨ឆ្នាំរូបនេះ។ Rummenigge បានពិពណ៌នាថា Salah គឺជា Lionel Messi នៅអាហ្វ្រិក ទាំងអស់នេះហើយដែលជាហេតុធ្វើអោយមានពាក្យចរចាមរាមថា Bayern ចង់ចុះកុងត្រាលើ Salah នារដូវក្តៅខាងមុនពោលគឺពេលចប់រដូវកាលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងទៅតាមសារព័ត៍មាន The Sun បានចុះផ្សាយថាក្លឹប Liverpool ចេញមកបញ្ចាក់ថាពួកគេនឹងមិនព្រមលក់ខ្សែប្រយុទ្ធរូបនេះជាដាតខាតទោះបីជាតម្លៃប៉ុន្មានក៏ដោយ៕
ប្រភពព័ត៍មាន៖ Sportsmole