បរទេស៖ បរាជ័យ ៣ទល់និង១ កាលពីថ្ងៃសៅរ៍លើក្រុមម្មាស់ផ្ទះ Leicester City ធ្វើឱ្យលោក Jurgen Klopp ក្លាយ​ជាអ្នកចាត់ការទូទៅដំបូងបំផុតរបស់ Liverpool ដែលចាញ់ការប្រកួតលើកទី ៣០០ ក្រោយពីអតីតគ្រូ​បង្វឹក​លោក Bill Shankly ធ្លាប់បង្កើតកំនត់ត្រាមួយនេះកាលពីឆ្នាំ ១៩៦៥ ។

Image result for jurgen klopp

ទោះបីជាខ្សែប្រយុទ្ធឆ្នើម Mohamed Salah មានឪកាសរកគ្រាប់បាល់នាំមុខមុន ១ទល់និង០ នៅនាទីទី ៦៧ ដោយការបង្កើតឪកាសរបស់មិត្តរួមក្រុម Roberto Firmino ប៉ុន្តែការវាយបករបស់ James Maddison, Jamie Vardy និង Harvey Barnes បានជួយអោយពួក​គេរក​បាន​ជ័យ​ជម្នះដ៏សំខាន់លើកក្រុមការពារតំណែងជើងឯក ក្នុងសប្តាហ៏ទី២៤នេះ ។

Image result for jurgen klopp

ឥឡូវនេះ Liverpool បានចាញ់ការប្រកួតលីក ៣ លើកចុងក្រោយរបស់ពួកគេនិងឈរនៅលេខរៀងទី ៤ ក្នុង​តារាង​គិតត្រឹមសប្តាហ៏ទី២៤ដោយមានតែ ១ ពិន្ទុប៉ុណ្ណោះពីក្រុមលេខ ៥ Chelsea ដែលនៅ១ប្រកួត​នៅក្នុង​ដៃ៕

ប្រភពព័ត៍មាន៖ Sportsmole