បរទេស៖ ខ្សែបម្រើប្រយុទ្ធ Juan Mata របស់ក្រុមបិសាចក្រហម Manchester United ត្រៀម នឹងវិលត្រឡប់ទៅ​កាន់​ប្រទេសអេស្ប៉ាញវិញនៅចុងបញ្ចប់នៃរដូវកាលនេះយោងគេហទំព័រ AS បានចុះផ្សាយ។ កិច្ចព្រមព្រៀង​របស់​ខ្សែបម្រើដែលពោរពេញទៅដោយបទពិសោធន៏ វ័យ ៣២ ឆ្នាំនៅទឹកដី Old Trafford នឹងត្រូវផុត​កំណត់​នៅរដូវក្តៅនេះទោះបីក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យមានជម្រើសបន្តកិច្ចសន្យាដល់រូបគេ ១២ ខែបន្ថែម​ទៀត​ក៏ដោយ។

Image result for Juan mata

ក៏ព្រោះតែរដូវកាល ២០២០-២០២១នេះ អតីតកីឡាករក្រុមជម្រើសជាតិអេស្បាញរូបនេះចូលលេងបានត្រឹមតែ ១០ប្រកួតប៉ុណ្ណោះហើយ មិនដែលបានចូលលេងនៅលីកកំពូលPremier League ចាប់តាំងពីពាក់​កណ្តាល​ខែ​ធ្នូ​ឆ្នាំមុនមកម្លេះ។

Image result for Juan mata

Mata បានចាប់ផ្តើមអាជីពដំបូងជាមួយ Real Madrid មុនពេលផ្លាស់ទៅ Valencia និងលេងអោយក្រុ​មរ​ហស្ស​នាម​ប្រចៀវខ្មៅប្រកួត ១៧៤ មុនពេលបន្តផ្លាស់ទៅ Chelsea នៅរដូវក្តៅឆ្នាំ ២០១១៕

 

ប្រភពព័ត៍មាន៖ Sportsmole