បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានតាមស្មើកំនត់ត្រាបង្ហាញខ្លួនរបស់អតីតមិត្តរួមក្រុម Xavi ដោយចូលលេង សរុ​ប​លើក​ទី៥០៥សម្រាប់ការប្រកួតនៅលីកកំពូលអេស្បាញ La Liga ក្រោយផ្តួលក្រុមភ្ញៀវ Alaves ក្នុងលទ្ធផល ៥ទល់​និង១កាលពីយប់ថ្ងៃសៅរ៏។

Image result for barcelona vs alaves

មានន័យថាMessi និងត្រូវវ៉ាដាច់កំនត់ត្រាអតីតខ្សែបម្រើ ក្រុមជម្រើសជាតិអេស្បាញXavi នៅពេលដែលរូបគេ​បង្ហាញ​ខ្លួនចូលលេង ក្នុងការប្រកួតជាមួយCardiz នៅថ្ងៃទី ២១ខែកុម្ភៈ ខាងមុខនេះខណៈការ​ប្រកួត​គ្រប់​ក្របខណ្ឌសរុបកន្លងមករបស់ខ្លួនជាមួយ Barcelonaគឺកើនដល់៧៥៩ប្រកួតហើយ។បច្ចុប្បន្នBarcelona មាន​គម្លាត​ពីក្រុមកំពូលតារាងAt.Madrid ៨ពិន្ទុ(១ប្រកួតក្នុងដៃ) និង ស្មើពិន្ទុជាមួយក្រុមការពារតំណែងជើងឯកReal Madrid គិត្រឹមសប្តាហ៏ទី២២នេះ។

Image result for barcelona vs alaves

ម្ចាស់ពានបាល់មាស Ballon ៦ សម័យត្រូវបានគ្រូបង្វឹកលោក Ronald Koeman ដាក់អោយ​ចូលលេង​ជម្រើស​ដំបូងខណៈប្រធានក្រុមBarcelonaរូបនេះរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួត​នេះ៕

ប្រភពព័ត៍មាន៖ Goal