បរទេស៖ ក្រុម Manchester City កំពុង​តែ​បន្ថែម​ល្បឿន​កាន់​តែ​ឆ្ងាយ ក្នុង​ការប្រជែង​ដណ្តើម​ពាន ប៉ុន្តែ ក្រប​ខ័ណ្ឌ Premier League បាន​បន្ត​បង្កើត​ការ​ភ្ញាក់​ផ្អើល កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែលដំបូង​ឡើយ ​​ក្រុម Manchester United ហើយ​បន្ទាប់​មក Everton ដែល​សុទ្ធ​សឹង​បាន​​ជួប​ការ​ខក​ចិត្ត​ដូចគ្នា​។

Man United មាន​ឱកាសក្នុង​ការ​កាត់​បន្ថយ​ពិន្ទុ​នាំមុខ​របស់​ក្រុម Man City មក​នៅ​ត្រឹម​៥ពិន្ទុ ប៉ុន្តែ បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ នៅ​លើ​ទឹកដីក្រុម West Bromwich Albion​។ បន្ទាប់​មក ក្រុម Everton ក៏​បាន​​ខ្ជះ​ខ្ជាយ​ឱកាស​ក្នុង​ការ​តាម​ស្មើ​ពិន្ទុ​ជាមួយនឹងក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ Liverpool ក្រោយ​ពី​បាន​លេង​ការ​ប្រកួត​តិច​ជាង​​២លើក ប៉ុន្តែ បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-០ លើ​ទឹកដីខ្លួន​ឯង​ក្រោមស្នា​ដៃក្រុម Fulham​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ Arsenal បាន​ឡើង​ឈរ​នៅ​ពាក់​កណ្តាល​តារាង​វិញ ក្នុង​ចំណាត់​ថ្នាក់​លេខ​១០ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang បាន​អប​អរ​ការ​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ជាលើក​ទី​១​របស់​គេ ក្រោយពី​​ការ​អវត្ត​មាន​ដោយ​សារ​តែ​ហេតុ​ផល​ផ្ទាល់​ខ្លួន តាម​រយៈ​ការ​ស៊ុត​បាល់បញ្ចូល​ទី​៣​គ្រាប់ ក្នុង​​ពេល​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ ៤-២ លើ​ក្រុម Leeds United​។

ដោយឡែក ក្រុម Southampton បាន​លិច​លុង​កាន់​តែ​ជ្រៅ តាមរយៈ​ការ​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​លីក​ជាលើក​ទី​៦​ជាប់​ៗ​គ្នា បន្ទាប់​ពី​ចាញ់​ក្រុម Wolverhampton Wanderers ២-១ ខណៈ​ដែល Pedro Neto បាន​រក​គ្រាប់បាល់​ឈ្នះ​បញ្ចូល​ទី​យ៉ាងល្អ​៕

 

ប្រភប​ព័ត៌​មាន៖ Channel News Asia