បរទេស៖ Romelu Lukaku បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់និងបង្កើតឪកាសមួយទៀតដល់មិត្តរួមក្រុម រកគ្រាប់បាល់​បញ្ចូល​ទីក្នុងជំនួបផ្តួល Lazio ក្នុងលទ្ធផល៣ទល់និង១ ដើម្បីឡើងទៅឈរនៅកំពូលតារាង Serie Aក្នុងការ​ប្រកួត​សប្តាហ៏ទី២២កាលពីយប់ថ្ងៃអាទិត្យ។

Image result for inter vs lazio

គ្រាប់បាល់ដំបូងក្នុងការប្រកួតនេះគឺខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិកLukaku រកបានដោយ​ការស៊ុត​បាល់​ពិន័យ​១១ម៉ែត្របើកឆាកនៅនាទីទី២២ មុនពេលបន្ថែមគ្រាប់បាល់ទី២នៅនាទីទី៤៥ មុនបញ្ចប់ការប្រកួតតង់ទី១ និង ជាគ្រាប់សរុបលើកទី ៣០០ របស់​ខ្លួនសម្រាប់ក្លិបនិងប្រទេស ។

Image result for inter vs lazio

ទោះយ៉ាងណាកីឡាករក្រុមភ្ញៀវ Milinkovic-Savic មានឪកាសវាយបកបានមួយគ្រាប់វិញសម្រាប់ Lazio នៅពាក់កណ្តាលតង់ទី ២ នាទីទី៦១សម្រាប់ក្រុមភ្ញៀវមុនពេល Lautaro Martinez បន្ថែមគ្រាប់បាល់ទី៣ក្នុង​ការប្រកួតនេះនៅនាទីទី៦៤។ លទ្ធផលជ័យជំនះដ៏សំខាន់នេះនាំអោយ Inter Milan ឡើងឈរនៅលើកំពូល តារាង​ក្រុម AC Milan ១ពិន្ទុពោលគឺមាន ៥០ ពិន្ទុ មុនពេលក្រុមទាំងពីរជួបគ្នានៅទឹកដី San Siro នៅ​ថ្ងៃអាទិត្យសប្តាហ៍ក្រោយដើម្បីរកអោយឃើញក្រុមណាជាអ្នកនាំមុខបន្តទៀត៕

ប្រភពព័ត៍មាន៖ BBC