បរទេស៖ ក្រុមម្ចាស់ផ្ទះអធិរាជស Real Madrid បានរកគ្រាបបាល់២គ្រាប់ផ្តួលក្រុមភ្ញៀវ Valencia ក្នុងលទ្ធផល ២ទល់និង០ ឡើងមកឈរនៅចំណាត់ថ្នាក់ទី២សម្រាប់ការប្រកួតសប្តាហ៏ទី២៣ កាលពីយប់ថ្ងៃអាទិត្យ។ ២គ្រាប់​របស់ក្រុមលោក Zinedine Zidane រកបានដោយខ្សែប្រយុទ្ធ Karim Benzema នៅនាទីទី១២និងជា គ្រាប់​បាល់សរុបទី ១៧ក្នុងរដូវកាលនេះមុនពេលមិត្តរួមក្រុមខ្សែបម្រើ Toni Kross បន្ថែម១គ្រាប់ទៀតនៅនាទីទី៤២ ។

Image result for real madrid vs valencia

Valencia មិនមានឪកាសវាយបកតាមស្មើនោះទេចូលដល់តង់ទី២ បើទោះបីជា Maxi Gomez ស៊ុតពីចំងាយ​ដើម្បីសាកល្បងកំលាំងរបស់ Thibaut Courtois យ៉ាងណាក៏ដោយ។

Image result for real madrid vs valencia

ជ័យជម្នះនេះមានន័យថាក្រុមការពារតំណែងជើងឯក Real Madrid មាន ៥ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Atletico Madrid ដែលមាន ២ ប្រកួតនៅក្នុងដៃ៕

ប្រភពព័ត៍មាន៖ BBC